បងប្រុសជនប៉ាឡេស្ទីនម្នាក់ដែលត្រូវបានសម្លាប់នៅភូមិ Hawara តំបន់វ៉េសប៊ែង ព្យាយាមស្វែងរកចម្លើយ

2023/04/24 11:54:30 pm        170

​គ្រួសារ​ជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​អំឡុង​កុបកម្ម​ដោយ​ក្រុម​តាំង​លំនៅ​និគមន៍​នៅក្នុង​តំបន់​កាន់កាប់​វ៉េ​ស​ប៊ែ​ង និយាយថា ពួកគេ​មិនអាច​រាយការណ៍​ករណី​ស្លាប់​របស់គាត់​ដល់​ក្រុមនគរបាល​បាន​នោះទេ ហើយ​ពួកគេ​ពឹង​ផ្អែកលើ​សេចក្តីរាយការណ៍​សារព័ត៌មាន​អ៊ីស្រាអែល​មួយគត់ ដើម្បី​ឈានទៅរក​ការស៊ើបអង្កេត។

​លោក Sameh al-Aqtash ត្រូវបាន​គេ​បាញ់សម្លាប់​នៅក្រៅ​លំនៅស្ថាន​របស់លោក​ស្ថិត​ក្នុងភូមិ Hawara កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រោយពេល​ក្រុម​តាំង​លំនៅ​និគម​ន៍ និង​ទាហាន​ជួបជុំគ្នា​នៅក្បែរ​របង​បរិវេណ​ភូមិ​ប៉ា​ឡេ​ស្ទី​ន​ជិតគ្នា Zaatara។

​បងប្រុស​របស់គាត់ គឺ​លោក Rashdan និយាយថា គ្រួសារ​របស់លោក​បាន​ព្យាយាម ២​លើក ដើម្បី​រាយការណ៍​ករណី​ស្លាប់​របស់គាត់​ដល់​ក្រុម​អាជ្ញាធរ​អ៊ីស្រាអែល​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការបាញ់សម្លាប់ ប៉ុន្តែ​ត្រូវបាន​គេ​បដិសេធន៍​មិន​ព្រម​ទទួល។

​ក្រុមនគរបាល​អ៊ីស្រាអែល បាន​បើក​ការស៊ើបអង្កេត ក្រោយ​សេចក្តីរាយការណ៍​សារព័ត៌មាន លើកឡើង​ពី​ផលវិបាក​របស់​គ្រួសារ​ក្នុងការ​រាយការណ៍​ករណី​ស្លាប់​មួយ​នេះ ។

​លោក Rashdan al-Aqtash និយាយថា អ្នកភូមិ Zaatara ដែល​សុទ្ធតែជា​សាច់ញាតិ​គ្រួសារ al-Aqtash គ្មាន​អាវុធ​នោះទេ ពេល​តតាំង​ជាមួយ​ក្រុម​តាំង​លំនៅ​និគម​ន៍​កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ។

​លោក​និយាយថា ពួកគេ​ចាប់ផ្តើម​ចោល​ដុំថ្ម ហើយ​ពួកយើង​ក៏បាន​ចោល​ដុំ​គ្រួស​ទៅលើ​ពួកគេ​វិញ និង​នាំគ្នា​ស្រែកថា “​ព្រះ​អា​ឡា​ដ៏​អស្ចារ្យ​” ។

​លោក​បន្តថា នៅក្នុង​ស្ថានភាព​បែបនេះ ជាធម្មតា​កងទ័ព​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ហ្វូងមនុស្ស និង​បន្ទាប់មក​បាញ់​គ្រាប់កាំភ្លើង​ជ័រ ហើយ​ចុងក្រោយ​ពួកគេ​បាញ់​ឡើងលើ ប៉ុន្តែ​លើក​នេះ ពួកគេ​ចាប់ផ្តើម​បាញ់​គ្រាប់​ពិត​តម្រង់​ទៅលើ​ហ្វូងមនុស្ស​តែម្តង។

​លោក​ថា យើង​ត្រូវការ​ចំណាយពេល ៤០​នាទី ​ដើម្បី​នាំ​លោក Sameh ទៅកាន់​មន្ទីរពេទ្យ ដោយសារ​តែមាន​ការបិទ​ផ្លូវ ហើយ​គ្រូពេទ្យ​ប្រកាសថា​គាត់​បាន​ស្លាប់​ពេលទៅដល់៕​

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm