
ភ្នំពេញ ៖ ពេលនេះលោក អ្នក អាចកក់សំបុត្រសម្រាប់ចូលរួមទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ កម្ពុជា ដោយសេរីបានតាមរយ:កម្មវិធីទូរសព្ទ SEA Games 2023។ នេះបើតាមសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក. ផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា វិធីកក់សំបុត្រសម្រាប់ចូលរួមទស្សនាស៊ីហ្គេមនៅកម្ពុជា ជាជំហានដំបូង លោក អ្នក ត្រូវចូលទៅក្នុង App store ឬក៏ Play Store បន្ទាប់ដោនឡូត app SEA Games 2023។ តមកទៀត ត្រូវ Sign up ឬ Register។ ចុងក្រោយ គឺកក់សំបុត្ររបស់លោក អ្នក ជាការស្រេច៕
ដោយ៖ គង់ ឌិន