ពន្ធដារប្រមូលចំណូលលើការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានជិត ២១ លានដុល្លារ

2023/04/25 02:36:19 am        496


ភ្នំពេញ៖ ក្នុងត្រីំមាសទី១ ឆ្នាំ២០២៣, អគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិក (E-Commerce) បានចំនួនជាង ៨៤ ប៊ីលានរៀល ត្រូវប្រមាណជិត ២១ លានដុល្លារអាមេរិក។

អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ នៅចុងសប្តាហ៍កន្លងមកនេះ ដោយបានបង្ហាញ ពីប្រតិបត្តិការ ប្រមូលចំណូលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។ ជុំវិញការប្រមូលចំណូលអាករលើតម្លៃបន្ថែមប្រភេទនេះ នៅ ក្នុងខែ មករា ឆ្នាំ ២០២៣, អគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នេះ បានចំនួនប្រមាណជាង ២៤ ប៊ីលានរៀល ត្រូវជាង ៦ លានដុល្លារអាមេរិក តែបើគិតសរុបក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ នេះ វិញ អគ្គនាយកដ្ឋានប្រមូលបានប្រមាណ ៨៤,៦៧ប៊ីលានរៀល ត្រូវប្រមាណជា ២០,៩១លានដុល្លារអាមេរិក។

ជុំវិញការប្រមូលចំណូលនេះ បើគិតជាមធ្យមក្នុងឆ្នាំ ២០២៣ ចំណូល E-Commerce ប្រចាំខែ គឺមានប្រមាណជា ៧លានដុល្លារ នៅក្នុងខែ ប្រៀបធៀបនឹងឆ្នាំ ២០២២ គឺមានចំនួនក្នុងរង្វង់ ៥ លានដុល្លារ ក្នុងមួយខែ។ បើយោងតាមតួលេខចំណូលពន្ធពី E-Commerce នេះ កាលពីឆ្នាំ២០២២ គិតពីខែមេសា ដល់ខែធ្នូ អគ្គនាយកដ្ឋានប្រមូលបានជាង ១៧៨ប៊ីលានរៀល ត្រូវប្រមាណជិត ៤៤ លានដុល្លារប៉ុណ្ណោះ។

អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្ត និងគ្រប់គ្រងការ ប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិច ត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយទាំងអ្នកជាប់ពន្ធអនិវាសនជន និងអ្នកជាប់ពន្ធនិវាសន ជន។

អ្នកជាប់ពន្ធអនិវាសនជនមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ បើគិតមកត្រឹមពេលនេះក្រុមហ៊ុនដែលធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មានចំនួន ៦៨, បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញរួមមាន META, GOOGLE, YOUTUBE, TIK TOK, NETFLIX 10។ ស្របពេលក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីក លូតលាស់ ឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា វិស័យនេះនឹងបន្តរីកចម្រើន ដែលនឹងជំរុញឱ្យចំណូលពន្ធពី E-Commerce នឹងរក្សានូវចីរភាពកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូល នៅក្នុងត្រីមាសទី ១ឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលប្រភេទពន្ធ-អាករ គ្រប់ប្រភេទ សរុបបានចំនួនជាង ៥ ៤៤២ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៣៤៣លានដុល្លារ ស្មើជាង ៣៧,៦៣ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        68
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm