
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអេស្ប៉ាញបានជម្លៀសបុគ្គលិកការទូត និងប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងប្រជាពលរដ្ឋសហភាពអឺរ៉ុប និងអាមេរិកឡាទីនផ្សេងទៀតពីប្រទេសស៊ូដង់។
លោក Jose Manuel Albares បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា "យន្តហោះនៃកងកម្លាំងអាកាសអេស្ប៉ាញទើបតែបានហោះចេញពីទីក្រុង Khartoum ដោយដឹកប្រជាពលរដ្ឋ និងអ្នកការទូតរបស់យើង។ យើងសូមបញ្ជាក់ឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់ និងចាប់ផ្តើមការសន្ទនាឡើងវិញក្នុងប្រទេសស៊ូដង់»។
