សម្តេចតេជោ ជំរុញឱ្យក្រសួងទូរគមនាគមន៍ បង្កើនគុណភាពសេវាអ៊ិនធើណេតទូទាំងប្រទេស

2023/04/25 05:50:04 pm        544

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យបណ្តាញចែកចាយប្រព័ន្ធ Internet នៅកម្ពុជាកាន់តែមានទំហំធំ និងស្ថិរភាព ព្រោះការងារមួយចំនួនទាំងកម្រិតរាជរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅសុទ្ធតែប្រើប្រាស់ប្រព័ន្ធ Internet សម្រាប់បំពេញកិច្ចការ និងទំនាក់ទំនងប្រចាំថ្ងៃ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងពិធីសំណេះសំណាលប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពង្រឹងសេវាទូរស័ព្ទ និង internet ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅ​តាមបណ្តាខេត្តនានា គឺស្របពេលដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលមានប្រតិភូកីឡា និងភ្ញៀវទេសចរអន្តរជាតិចូលក្នុងប្រទេសច្រើន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍៖ “យើងបាននិងកំពុងពង្រឹងនូវស្ថានភាព អ៊ិនធើណេតនៅក្នុងប្រទេសរបស់យើង ឱ្យមានល្បឿនកាន់តែលឿន ហើយមានស្ថិរភាព និងដាក់ពង្រាយចែកចាយទៅច្រើនតំបន់។ ឥឡូវនេះ ស៊ីហ្គេមជិតមកដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រីងសមត្ថភាព ប្រព័ន្ធអ៊ិនធើណេត នៅតំបន់ផ្សព្វផ្សាយ”។

កាលពីពេលថ្មីៗនេះសម្តេចតេជោ ក៏ធ្លាប់បាន ស្នើឱ្យគ្រប់បណ្ដាក្រុមហ៊ុនទូរស័ព្ទ អ៊ិនធើណេត ទាំងអស់ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង, ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍ ដើម្បីធ្វើការទាក់ទាញដល់អ្នកទេសចរណ៍ បានទៅលេងកម្សាន្ត នៅតំបន់ដាច់ស្រយាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធ គាំទ្រខាងផ្នែកអ៊ីនធឺណិត។

យោងតាមស្ថិតិពីនិយ័តករទូរគមនាគមន៍កម្ពុជា ចំនួនអ្នកប្រើអ៊ីនធើណេតចល័ត និងអចល័ត មាន ១៧,២នាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ កើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០១៦ ដែលមានអ្នកប្រើ​តែជាង ៨លាននាក់។ ចំណែក អ្នកប្រើទូរស័ព្ទចល័ត មានចំនួន ១៩,៤លាននាក់។

បច្ចុប្បន្ន ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ មានចំនួន ៥ មានដូចជា Cellcard, Smart, Viettel, Cootel និង SeaTel និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណេតចំនួន ៣៨៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
2026/09/15 06:38:32 pm        1
រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/09/15 06:03:45 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
2026/09/15 05:56:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ

2026/09/15 06:54:31 pm
​កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
2026/09/15 06:52:54 pm
​អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
2026/09/15 06:50:27 pm
​នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
2026/09/15 06:48:54 pm
​ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
2026/09/15 06:46:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm