
អាមេរិក៖ តុលាការកំពូលសហរដ្ឋអាមេរិក ដែលកំពុងស្វែងរកសិទ្ធិបញ្ចេញមតិដោយសេរីនៅលើបណ្ដាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទ បានយល់ព្រមពិចារណាថា តើវិសោធនកម្មទី១ របស់រដ្ឋធម្មនុញ្ញនឹងហាមឃាត់មន្ត្រីរដ្ឋាភិបាលពីការប្លុក ឬបិទការរិះគន់របស់ពួកគេនៅលើ platforms ដូចជា Facebook និង Twitter ឬយ៉ាងណា?។
ក្រុមចៅក្រុមបានទទួលយកបណ្ដឹងឧទ្ធរណ៍មួយដោយសមាជិកក្រុមប្រឹក្សាសាលារដ្ឋចំនួនពីរ ពីទីក្រុង Poway នៅក្នុងរដ្ឋកាលីហ្វនីញ៉ា ភាគខាងត្បូង នៃសេចក្ដីសម្រេចរបស់តុលាការជាន់ទាប របស់អាណាព្យាបាលសិស្សដែលបានប្ដឹង ក្រោយត្រូវបានបិទទំព័រ Facebook និង គណនីយ្យTwitterដែលត្រូវបានរក្សាទុកដោយក្រុមមន្ត្រី។
ក្រុមចៅក្រមក៏បានទទួលបណ្ដឹងឧទ្ធរណ៍មួយផងដែរពីបុរសម្នាក់នៅរដ្ឋមីជីហ្គិន របស់តុលាការជាន់ទាបប្រឆាំងនឹងរូបគេ បន្ទាប់ពីគេបានប្ដឹងមន្ត្រីក្រុងនៅក្នុងទីក្រុង Port Huron ដែលបានប្លុកខ្លួននៅលើបណ្ដាញសង្គម Facebook ក្រោយបង្ហោះខ្លឹមសាររិះគន់ ធ្វើឡើងដោយដើមចោទ អំពីការឆ្លើយតបវិធានការវីរុស Covid-19 របស់រដ្ឋាភិបាលប្រចាំតំបន់៕
