
ឥណ្ឌា៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកនៅចុងខែនេះ ដែលនឹងកើនលើសប្រទេសចិន ដែលសម្បូរដោយពលរដ្ឋវ័យចំណាស់។
កំណត់ត្រាជាប្រវត្តិសាស្ត្រនេះ បានចោទជាសំណួរថា តើប្រទេសឥណ្ឌាអាចចម្លងយកបានដែរទេ នូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រទេសចិនក្លាយជាមជ្ឈមណ្ឌសេដ្ឋកិច្ចពិភពលោក និងជាមហាអំណាចសកលឈានមុខ។
ព័ត៌មាននេះបានកើតឡើងនៅពេលប្រទេសឥណ្ឌាកំពុងជំរុញខ្លួនឯងក្នុងនាមជាតួអង្គអន្តរជាតិកំពុងលេចធ្លោ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ។ វាក៏នឹងក្លាយជាគោលដៅដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ដែលកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។
អង្គភាពកិច្ចការសង្គមកិច្ច និងសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅដំណាច់ខែមេសាចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១.៤២៥ពាន់លាននាក់ ដែលមានន័យថាវាបានផ្គូរផ្គងគ្នាហើយក្រោយមកកើនលើសប្រទេសចិនដីគោក។
ការព្យាករណ៍ គឺផ្អែកលើការប៉ាន់ស្មានចុងក្រោយបំផុតនៃចំនួនប្រជាជនពិភពលោក។ វាមិនច្បាស់នោះទេថា នៅពេលណាចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសប្រទេសចិន។ វាប្រហែលជាបានកើនលើសរួចហើយ។ អ្នកជំនាញសិក្សាស្រាវជ្រាវពីប្រជាជននិយាយថា ការកំណត់ទិន្នន័យចំនួនប្រជាជន ពុំអាចគណនាកាលបរិច្ឆេទបាននោះទេ។
រដ្ឋាភិបាលឥណ្ឌាដែលពុំបានធ្វើជំរឿនចាប់តាំងពីឆ្នាំ២០១១ មិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការលើការប៉ាន់ប្រមាណនេះទេ។ លោក John Wilmoth អង្គភាពទទួលបន្ទុកបែងចែកចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលក្នុងទីក្រុងញូវយ៉ក ថាពេលវេលានៃពេលដែលប្រទេសឥណ្ឌាកើនលើសប្រទេសចិនក្នុងចំនួនប្រជាជន នឹងទំនងជាត្រូវបានពិ និត្យឡើងវិញនៅពេលដែលប្រទេសឥណ្ឌាធ្វើជំរឿនបន្ទាប់របស់ខ្លួន៕
