
អាល្លឺម៉ង់៖ អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេប្រាប់ពីការរំពឹងថា នឹងមានការអាក់ខានចំពោះជើងហោះហើរនៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបុគ្គលិកសន្តិសុខបានធ្វើកូដកម្មមួយថ្ងៃនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៊ែរឡាំង។ សកម្មភាពនេះ បានមើលឃើញថា ការធ្វើដំណើរចាកចេញទាំងអស់ពីរដ្ឋធានី ត្រូវបានលុបចោលពេញមួយថ្ងៃចន្ទ ដោយការធ្វើដំណើរមកដល់ក៏រងផលប៉ះពាល់។
អ្នកនាំពាក្យរបស់អាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរប្រមាណ ២៤០ជើង ដែលត្រូវបានគេកំណត់ហោះហើរនៅថ្ងៃច័ន្ទ ប៉ុន្តែត្រូវបានលុបចោលជាបន្តបន្ទាប់។ អ្នកដំណើរត្រូវបានគេប្រាប់ឱ្យទាក់ទងទៅក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេសម្រាប់ព័ត៌មានអំពីការកំណត់ពេលឡើងវិញជើងហោះហើររបស់ពួកគេ។
អ្នកដំណើរជាច្រើននៅទីក្រុង Hamburg ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសអាល្លឺម៉ង់ ក៏បានរងផលប៉ះពាល់នេះដែរ បន្ទាប់ពីបុគ្គលិកមកពីក្រុមហ៊ុនឯកជន អេវីអេសិន ហេនដ្លីងសឺ វីស ហេមប៊ឺក(Aviation Handling Services Hamburg (AHS) ដែលផ្នែកគ្រប់គ្រងការត្រួតពិនិត្យចូល ការឡើងជិះលើយន្តហោះនិងបាត់បង់ បានរកឃើញថាក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរួមទាំង ក្រុមហ៊ុនអាកាសចរណ៍ លុហ្វថានសា(Lufthansa) បានអំពាវឲ្យមានការធ្វើកូដកម្ម២៤ម៉ោង ដោយការជូនដំណឹងភ្លាមៗ។
អាកាសយានដ្ឋានដ៏មមាញឹកបំផុតចំនួនពីររបស់ប្រទេសអាល្លឺម៉ង់គឺ គឺអាកាសយានដ្ឋានទីក្រុង Frankfurt និង Munich មិនត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ពីការធ្វើកូដកម្មកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែទោះជាយ៉ាងណា ត្រូវបានគេរំពឹងថា អាចនឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ដោយសារតែការលុបចោលការធ្វើដំណើរចេញទាំងនៅទីក្រុងហាំប៊ឺក ទាំងនៅទីក្រុងប៊ែរឡាំង។
ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប មួយនេះ បានឃើញការធ្វើកូដកម្មធំៗជាច្រើនលើក ដែលបាន រំខានដល់សេវាកម្មដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈសហជីព ទាមទាការដំឡើងប្រាក់ខែ ជាការឆ្លើយតបទៅនឹងអតិផរណាដែលកើនឡើងខ្ពស់៕
