ស្ពានឆ្លងទន្លេកោះពេជ្រ-កោះនរា នឹងសាងសង់រួចរាល់នៅចុងឆ្នាំនេះ

2023/04/25 07:59:42 pm        410

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍​កោះនរា បានសាងសង់រួចរាល់សម្រេចបាន៧០ភាគរយហើយ ។ តាមការគ្រោងទុក ស្ពាននេះ នឹងសាងសង់រួចរាល់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ឱ្យ​ដឹង ពី​លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ ។

នៅថ្ងៃខាងមុខស្ពានថ្មីមួយខ្សែដែលនឹងកំពុងដំណើរការសាងសង់នៅពេលនេះ ​នឹងដើរតួនាទី​យ៉ាងសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋ អាចឆ្លងពីតំបន់កោះនរា ទៅកាន់តំបន់​អភិវឌ្ឍន៍កោះពេជ្រ ​ដែលធ្វើឱ្យលំហូរចរាចរណ៍នៅភូមិសាស្ត្រខណ្ឌច្បារអំពៅ​ មានភាពល្អប្រសើរ ខណៈខណ្ឌច្បារអំពៅ មានភាពប្រឈមលើការកក់ស្ទះចរាចរណ៍ជាប្រចាំថ្ងៃ។

ប្រជាអ្នកដំណើរ សម្តែងអារម្មណ៍សប្បាយរីករាយ ចំពោះសមិទ្ធផលថ្មីនេះ ដែល​នឹង​សាងសង់​រួចរាល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ងាយស្រួល​ឱ្យ​ពួកគាត់អាចធ្វើដំណើរបានលឿន​រហ័ស​ពីតំបន់មួយទៅតំបន់មួយ​ ឬការធ្វើដំណើរទៅបំពេញកិច្ចការងារជាដើម។

ទន្ទឹមនឹងស្ពានកំពុងដំណើរការនៃការសាងសង់នោះ សង្គេតឃើញថា ពលរដ្ឋអ្នកដំណើរ បាន​ប្រើប្រាស់កំពង់ដចម្លងកោះនរា ​ឆ្លងកាត់ទន្លេបាសាក់​ ពីតំបន់កោះពេជ្រ ​ទៅតំបន់អភិវឌ្ឍន៍កោះនរា ជា​បណ្ដោះអាសន្ន​សិន ដោយ​ចាំ​ថវិកា​តិចតួច​ ក្នុងការឆ្លង​ទៅមកម្តងៗ ។

សូម​បញ្ជាក់​ថា ​ស្ពានតភ្ជាប់ពីកោះពេជ្រ​ ទៅកោះនរា​ខាងលើនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។ ​ស្ពាននេះ​មានប្រវែង ៨២៤ម៉ែត្រ ​មាន​ទទឹង ២៤,៥០ម៉ែត្រ ។ រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ចំនួន ៣៨លានដុល្លារ​ ក្នុងការសាងសង់ ៕ អត្ថបទ៖ លីហេង/កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        140
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm