ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលត្រូវបានឃុំខ្លួនរយៈពេលជាច្រើនខែនៅក្នុងប្រទេសម៉ិកស៊ិកភាគខាងត្បូង បានបង្កើតជាក្បួនដំណើរថ្មីក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើដំណើរទៅកាន់រដ្ឋធានីនេះ ក្នុងបំណងពន្លឿនឯកសារសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ។

ជនអន្តោប្រវេសន៍ភាគច្រើនជនជាតិវ៉េណេហ្ស៊ុយអេឡា បានចាប់ផ្ដើមក្បួនរបស់ខ្លួនពីភាគខាងជើង ក្នុងទីក្រុង Tapachula ជាប់ព្រំដែនប្រទេសហ្គាតេម៉ាឡា ដែលជាមណ្ឌលឃុំខ្លួននានារបស់ប្រទេសនេះ ត្រូវបានផ្ទុកមនុស្សច្រើនលើសលប់។ អ្នកខ្លះនិយាយថាពួកគេរំពឹងថានឹង ទៅដល់ទីក្រុងរបស់ម៉ិកស៊ិកូស៊ីធី ក្នុងរយៈ១០ ថ្ងៃ។
ដោយការរត់គេចពីអំពើហិង្សា និងភាពក្រីក្រនៅអាមេរិកកណ្ដាល ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានធ្វើដំណើរដោយថ្មើរជើងរួមគ្នា ដើម្បីសុវត្ថិភាពទៅកាន់ព្រំដែនម៉ិកស៊ិក ជារៀងរាល់ឆ្នាំ ឆ្លងកាត់រដ្ឋមួយចំនួន ដោយសង្ឃឹមថា នឹងស្វែងរកឃើញផ្លូវស្របច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក។

ក្រុមអាជ្ញាធរទីក្រុង Tapachula បានប៉ាន់ប្រមាណថា ក្បួនជនអន្តោប្រវេសន៍ថ្មី មានគ្នាប្រហែល៣ពាន់នាក់ ខ្លះមកពីប្រទេសចិន និងខ្លះទៀត មកពីបណ្ដាប្រទេសនៅតំបន់អាស៊ី។
អន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡាម្នាក់ ដែលបានប្រាប់តែឈ្មោះថា Yoani តាមទូរស័ព្ទបាននិយាយថា យើងបានចូលរួមជាមួយគ្នាជាក្បួន ដើម្បីសុវត្ថិភាពកាន់តែគត់មត់ និងមិនត្រូវបានគេចាប់ឃុំខ្លួន៕