ហ្គាតេម៉ាឡា ៖ នៅថ្ងៃអង្គារ (២៥មេសា)នេះ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បានសន្យាគាំទ្រ "កោះតៃវ៉ាន់" ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋធ្វើឡើងនៅពេលប្រទេសចិន បង្កើនសម្ពាធលើប្រទេសមួយចំនួនតូច ដែលនៅតែរក្សាទំនាក់ទំនងផ្លូវការជាមួយកោះស្វ័យគ្រប់គ្រងមួយនេះ។
ដោយនិយាយជាភាសាអេស្ប៉ាញ លោកបាននិយាយសំដៅ "កោះតៃវ៉ាន់"ដល់ទៅពីរដងដើម្បីកុំឲ្យពាក់ព័ន្ធនឹងឈ្មោះប្រទេសចិន។
ទំនាក់ទំនងរបស់ប្រទេសហ្គាតេម៉ាឡាជាមួយកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានចាប់ផ្ដើមរយៈពេល៩ទសវត្សរ៍ មកហើយ មុនពេលរដ្ឋាភិបាលនៃរបបគ្រប់គ្រងនេះ បានភៀសខ្លួនទៅតាំងនៅលើកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយមេដឹកនាំកុម្មុយនិស្ត លោក ម៉ៅ សេទុង ដែលបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដោយគ្មានសិទ្ធិក្នុងការផ្ដាច់ខ្លួនជារដ្ឋមួយ ហើយបានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក Giammattei ៕ ដោយ ៖ ស្រីទាវ


