អតីតអគ្គលេខាធិការ UNលោក Ban Ki-moon បំពេញទស្សនកិច្ចទៅកាន់សហភាពមីយ៉ាន់ម៉ា

2023/04/25 03:45:03 pm        43

មីយ៉ាន់ម៉ា ៖ សារព័ត៌មានបានរាយការណ៍ថា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon បានជួបជាមួយមេដឹកនាំយោធាសហភាពមីយ៉ាន់ម៉ា អំឡុងដំណើរទស្សនកិច្ចរបស់លោកដែលមានគោល​ដៅ​លើក​កម្ពស់សន្តិភាព នៅក្នុងប្រទេស ដែលរងភាពរង្គោះរង្គើរដោយសារជម្លោះចាប់តាំងពីរដ្ឋប្រហារកាលពីរយៈពេល ២ឆ្នាំមុន ។ 

មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងវិបត្តិ ចាប់តាំងពីយោធាទម្លាក់រដ្ឋាភិបាលឈ្នះឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈឆ្នាំ ២០២១ ក្នុងនោះក្រុមឧត្តមសេនីយ៍ ប្រឹងព្យាយាមក្តោបអំណាច និងធ្វើសង្រ្គាមនៅតាម​សមរភូមិ​មុខជាច្រើនជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ក៏ដូចជាបង្ក្រាបក្រុមចលនាតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ។ 

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា លោក Banបានបំពេញទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើល​ទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ។  

សារព័ត៌មានគាំទ្រយោធា NP News រាយការណ៍ថា លោក Banបានជួបជាមួយមេបញ្ជាការរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅក្នុងរដ្ឋធានីណៃពិដោ ។ 

លោក Zaw Min Tun គឺជាអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា និយាយថា ពួកគេបានផ្លាស់ប្តូរទស្សនៈលើស្ថានភាព​ចុងក្រោយនៅមីយ៉ាន់ម៉ា និងពិភាក្សាដោយបើកចំហ និងវិជ្ជមាន ។ 

អតីតមន្រ្តីការទូតមួយរូបដែលធ្វើការឲ្យលោក Ban បាននិយាយថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងជា​យូរមកហើយ ហើយត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ ។ 

លោកនិយាយថា លោក Banនឹងអំពាវនាវឲ្យមានការដោះលែងលោកស្រី Suu Kyi ដែលត្រូវបានចាប់ខ្លួន អំឡុងពេលរដ្ឋប្រហារ ហើយនិងកំពុងជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំ សម្រាប់ទោសទណ្ឌជាច្រើនរបស់លោកស្រី ហើយលោកបន្តថា ជំនួបជាមួយម្ចាស់ជ័យលាភីណូបែលសន្តិភាពម្នាក់នេះ មិនអាចទៅរួចបាននោះទេ ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am