អារ៉ាប៊ីសាអូឌីត ៖╦ នាវាដឹកមនុស្សដែលជម្លៀសខ្លួនចេញពីប្រទេសស៊ូដង់ បានមកដល់មូលដ្ឋានទ័ពជើងទឹក King Faisal ក្នុងទីក្រុង Jeddah កាលពីថ្ងៃចន្ទ (២៤ មេសា)។
វីដេអូបង្ហាញពីចំនួនស្ត្រី និងកុមារមួយចំនួន បានចុះពីនាវា HMS Yanbu ខណៈដែលមនុស្សមួយចំនួននៅលើនាវាគ្រវីទង់ជាតិ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា មនុស្សប្រហែល១៩៩ នាក់ត្រូវបានជម្លៀសចេញ។ អ្នកដំណើរលើនាវាទាំងនោះរួមមានជនជាតិអារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងអ្នកផ្សេងទៀតមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស៊ុយអែត អ៊ីតាលី កាតា ស៊ីរី ហូឡង់ អ៊ីរ៉ាក់ ទួរគី តង់ហ្សានី លីបង់ និងលីប៊ី។
ការផ្ទុះអំពើហិង្សានៅក្នុងប្រទេសស៊ូដង់ រវាងយោធា និងក្រុមប្រដាប់អាវុធកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) កាលពីថ្ងៃទី ១៥ ខែមេសា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២៧ នាក់ បំផ្លាញមន្ទីរពេទ្យ និងសេវាកម្មផ្សេងៗទៀត ហើយបានប្រែក្លាយតំបន់លំនៅដ្ឋានទៅជាតំបន់សង្គ្រាម៕ ដោយ ៖ ស្រីទាវ


