នាយករដ្ឋមន្រ្តីអេស្តូនីគាំទ្រការព្យាយាមរបស់អ៊ុយក្រែនក្នុងការក្លាយជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ

2023/04/25 11:24:27 pm        59

នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas បានគាំទ្រការអំពាវនាវរបស់ទីក្រុងគីវ ដើម្បីចូលរួមជា​មួយសម្ព័ន្ធមិត្ត​យោធាណាតូ ឲ្យបានឆាបរហ័សតាមដែលអាចធ្វើទៅបាន អំឡុងដំណើរទស្សនកិច្ច​របស់លោកស្រី​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ កាលពីថ្ងៃចន្ទ ។

លោកស្រី Kallas ដែលប្រទេសរបស់លោកស្រី គឺជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុបនោះ បានជជែក​ពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅទីក្រុងភាគពាយព្យ Zhytomyr និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមជាមួយលោក ដើម្បីថ្កោលទោសការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ។

សេចក្តីប្រកាសរួមនេះ និយាយថា ពួកយើងឯកភាពថា អ៊ុយក្រែនដ៏រឹងមាំ មានឯករាជ្យ និងវិបុលភាព គឺជាផ្នែក​មួយ​នៃគ្រួសារអឺរ៉ុប-អាត្លង់ទិក ហើយសមាជិកភាពសហភាពអឺរ៉ូប និងអង្គការណាតូរបស់ពួកគេ គឺចំាបាច់ខ្លាំងណាស់ សម្រាប់អនាគតសន្តិសុខអឺរ៉ុប ។

សេចក្តីប្រកាសបន្តទៀតថា ក្នុងបរិបទកិច្ចប្រជុំកំពូល Vilnius របស់អង្គការណាតូនៅខែកក្កដាខាងមុខ ពួកយើងឯកភាព​ធ្វើការរួមគ្នាដើម្បីបង្កើតវិថីដែលនឹងជួយឲ្យអ៊ុយក្រែនខិតកាន់តែជិតសមាជិកភាពអង្គការណាតូ និងត្រួសត្រាយផ្លូវ​ឲ្យអ៊ុយក្រែន ចូលរួមជាមួយណាតូ ឲ្យបានឆាប់រហ័សដូចដែលអាចធ្វើទៅបាន ។

លោក Zelenskyy ថ្លែងអំណរគុណផងដែរដល់ប្រទេសអេស្តូនី សម្រាប់ការគាំទ្រវិស័យការពារជាតិរបស់ពួកគេ ប៉ុន្តែលោកបាននិយាយយ៉ាងដដែលពីការទាមទារសុំការចែកចាយអាវុធឲ្យបានឆាប់រហ័សពីលោកខាងលិច ដើម្បីឲ្យពួកគេអាចពន្លឿនការបញ្ចប់សង្រ្គាមមួយនេះ ។

លោកបន្តថា អាយុជីវិតមនុស្ស គឺអាស្រ័យលើល្បឿន និងការអនុវត្តន៍ការសម្រេចចិត្តលើអាវុធ និងគ្រាប់រំសេវ ។ លោកមានការដឹងគុណចំពោះប្រទេសអេស្តូនី សម្រាប់ឆន្ទៈរបស់ពួកគេ ជួយសម្របសម្រួល​ទំនាក់ទំនងពាក់ព័ន្ធ​នឹងប្រទេសដៃគូផ្សេងទៀត ៕ ដោយ ៖ សារ់ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm