សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​​ក្នុង​​​តំបន់​ក្រហម​គ្រប់​គ្នា​​​ដោយ​មិន​ទុក​ចោល​នរ​​ណា​ម្នាក់​ឡើយ

2021/05/05 08:51:24 am        982

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​​ថ្លែង​ថា រដ្ឋាភិបាល​នឹង​បន្ត​ចាក់​វ៉ាក់សាំង​ជូន​​ប្រជា​ជន​ក្នុង​«តំបន់​ក្រហម»​​រហូត​ទាល់​តែ​គ្រប់​ប្រជាជន​ទាំង​អស់ ដោយ​មិន​ទុក​ចោល​ប្រជាជន​ណា​ម្នាក់​​ដោយ​មិន​ទទួល​បាន​វ៉ាក់សាំង​នោះ​ឡើយ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល​ជាង ១៤​នាទី ដែល​សម្ដេចផ្ញើ​ជូន​ទៅ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​​នៅ​ព្រឹក​នេះ។

សម្ដេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​ក្រហម​នេះ ដរាប​ណា​​នៅ​មិន​ទាន់​ចាក់​អស់​ប្រជាជន គឺ​យើង​​មិន​ដើរ​ចេញ​ចោល​ប្រជាជន​ណា​ម្នាក់​នោះ​ទេ»។

រាជ​រដ្ឋាភិបាល​​បាន​សម្រេច​បង្វែរ​ការ​ចាក់​វ៉ាក់សាំង​មក​កាន់​ត«តំបន់​ក្រហម» ដែល​ជា​តំបន់​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ធ្ងន់​ធ្ងរ​នៅ​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា​នេះ។

បើ​តាម​ការ​ប៉ាន់​ស្មាន​បឋម ប្រជាជន​​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​នៅ​ក្នុង​តំបន់​ក្រហម មាន​ចំនួន​ប្រហែល ៥២​នាក់​ម៉ឺន​នាក់។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​បង្វែរ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ៩០​ម៉ឺន​ដូស​សម្រាប់​ចាក់​ជូន​ប្រជាជន​ក្នុង​តំបន់​ក្រហម​នៅ​រាជ​ធានី​ភ្នំពេញ ដែល​សម្ដេច​ថា អាច​ផ្ដល់​ជូន​ប្រជាជន​ជាង ៤០​ម៉ឺន​នាក់។

ថ្វី​បើ​បែប​នេះ​ក្ដី សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ឡើង​វិញ​ថា វ៉ាក់សាំង​​ចំនួន ១​លាន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​វ៉ាក់សាំង ៥០​ម៉ឺន​ដូស នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ហើយ​បន្ទាប់​ទៀត វ៉ាក់សាំង ៥០​ម៉ឺន​ដូស​ទៀត នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ខាង​មុខ​​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​​ចាក់​ចំនួន ៥២​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ក្រហម គឺ​មិន​ខ្វះ​ទេ។ថ្ងៃ​ទី​១១ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស ថ្ងៃ​ទី​១៥ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស​ទៀត គឺ​មាន ១​លាន​ដូស​នៅ​ក្នុង​ដៃ​បន្ថែម​ទៀត»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm