
ក្រុមជនជាតិដើមភាគតិចមកពីទូទាំងប្រទេសប្រេស៊ីល បានទៅកាន់រដ្ឋធានីប្រាស៊ីលីយ៉ា កាលពីថ្ងៃច័ន្ទ (២៤ មេសា) ដើម្បីចូលរួមក្នុងជំរំដីធ្លីសេរី (ATL) នៅឆ្នាំនេះ។
មនុស្សរាប់រយនាក់បានដើរដង្ហែរតាមដងផ្លូវ នៃរដ្ឋធានីរបស់ប្រទេសប្រេស៊ីលទាមទារឱ្យមានការបោះបង្គោលកំណត់ទីតាំងដី ក្រោមពាក្យស្លោកថា "អនាគតជនជាតិដើមភាគតិចគឺនៅថ្ងៃនេះ បើគ្មានការបោះបង្គោល គឺគ្មានលទ្ធិប្រជាធិបតេយ្យ"។
នៅល្ងាចថ្ងៃចន្ទ មេដឹកនាំជនជាតិដើមភាគតិច និងក្រុមសមាជិកសភាបានចូលរួមក្នុងពិធីបើករណសិរ្សសភាចម្រុះក្នុងការការពារសិទ្ធិជនជាតិដើមភាគតិច។
មនុស្សជាង ៦.០០០នាក់ ត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងជំរំដីធ្លីសេរី (ATL) នេះបើយោងតាមអ្នករៀបចំព្រឹត្តិការណ៍។ ជំរំនេះត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំមនុស្សរហូតដល់ថ្ងៃសុក្រ (២៨មេសា)។

