រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជានឹងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥

2023/04/25 05:16:39 pm        262

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ក្រោម​ប្រធានបទ "​នេះ​ជា​ពេលដែល​គ្រុនចាញ់​ត្រូវ​សូន្យ តាមរយៈ​ការវិនិយោគ កែច្នៃ និង​អនុវត្ត​" នៅ​វិទ្យាល័យ​តេ​ជោ សៀម​ប៉ាង ខេ ត្ត​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣​នេះ​។​

​ក្នុង​ពិធី​នោះ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា ទិវា ជាតិ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ពេលវេលា​ដែល​ត្រូវធ្វើ​ឲ្យ​គ្រុនចាញ់​សូន្យ​ពី​ពេលនេះ តាមរយៈ​ការលើកកម្ពស់​ប្រសិទ្ធភាព នៃ​ការអនុវត្ត​សកម្មភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​ចាំ​បាច់ស ម្រា​ប់​ឈាន​ឆ្ពោះទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​ទាំងស្រុង​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២៥ និង​ក្នុង​ពិភពលោក​នា ឆ្នាំ​២០៣០​។ ពិតណាស់ ជំងឺគ្រុនចាញ់​បានកើត​ឡើង​ដោយសារតែ​មូស​ដែកគោល ដែលជា​ភ្នាក់ងារ​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​ទៅ​មនុស្ស​បង្ក​ជា​បញ្ហា​ព្រួយបារម្ភ​ចម្បង​សម្រាប់​សុខភាព​សាធារណៈ និង​ស​ង្គ ម តាមរយៈ​កត្តា​ប៉ះពាល់​យ៉ាងខ្លាំង​លើ​សុខភាព ខាតបង់​ការងារ ខាតបង់​ផលិតភាព ខាតបង់​ថវិកា សេ ដ្ឋ​កិច្ច​សង្គម​ធ្ងន់ធ្ងរ និង​យាយី​ដល់​អាយុជីវិត​គ្រប់ពេល​។ ជំងឺគ្រុនចាញ់​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១-២០២៥ ដែលជា​ត្រី វិស័យ​នៃ​ជ្រុង​មួយ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៦-២០៣០ របស់​រាជរដ្ឋាភិបាល ក្នុងការ​ស្តារ​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្រោម​ដំបូល​នៃ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស ដែល​បាន​ប្រសូត្រ​ចេញពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ និង​មាគ៌ា​នយោបាយ​ឈ្នះ​ឈ្នះ​។​

​ឯកឧត្តម​បន្តថា ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុងប្រទេស​កម្ពុជា​កំពុង​សម្រេចបាន​ជោគជ័យ​នូវ​វឌ្ឍនភាព​សមិទ្ធផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ដោយ​ឆ្នាំ​២០១៦ ត្រូវបាន​បញ្ឈប់​លែង​ឱ្យមាន​ភាពស៊ាំ​ថ្នាំ​សម្លាប់​មេរោគ​គ្រុនចាញ់ និង​ឆ្នាំ​២០១៨ មកដល់​ប​ច្ចុ ប្បន្ន​គ្មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ឯ​ករណី​ឈឺ​ដោយ​ជំងឺគ្រុនចាញ់​ត្រូវបាន​កាត់បន្ថយ​ជា​លំដាប់​ពី​ជាង ១១​ម៉ឺន​ករណី​ឈឺ និង​ស្លាប់​ជាង​៥០០​នាក់ ជា​មធ្យម​ប្រចាំឆ្នាំ ក្នុងអំឡុង​ទសវត្សរ៍​មុន​ឆ្នាំ​២០១១ មក​សល់ ៤០៤១​ករណី​ឈឺ នៅ​ឆ្នាំ​២០២២​។ ទន្ទឹមគ្នា​នឹង​វឌ្ឍនភាព​សមិទ្ធផល​ជោគជ័យ​ទាំងនេះ ក៏​យើង​មិនត្រូវ​ភ្លេចខ្លួន​ទេ ព្រោះ​យើង​មិនទាន់​សម្រេច​គោលដៅ​ផែនការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​នៅឡើយ​នោះទេ រីឯ​ករណី​ជំងឺគ្រុនចាញ់ ប្រភេទ​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម (​ឬ​ហៅថា គ្រុនចាញ់​សន្ធំ នៅមាន​វត្តមាន​នៅឡើយ​ក្នុងការ​គំរាមកំហែង​ដល់​អាយុជីវិត​សាធារណជន​គ្រប់ពេល ពិសេស​ប្រជាជ ន​ដែល​ចូលទៅ​តំបន់​ព្រៃភ្នំ​ទាញយក​អនុផល​ព្រៃភ្នំ អេកូ​ទេសចរណ៍ធម្មជាតិ ឬ​រស់នៅក្នុង​ភូមិសាស្ត្រ​ប្រឈម​ការចម្លង​ជំងឺគ្រុនចាញ់ ក្រោម​វត្តមាន​ភ្នាក់ងារ​ចម្លង​មូស​ដែកគោល​។ សកម្មភាព​លើកកម្ពស់​ការយល់ដឹង​សាធារណជន​ឱ្យ​ផ្លាស់ប្តូរ​ផ្នត់គំនិត មកជា​សកម្មភាព​ចូលរួម​អនុវត្ត​ពេញលេញ​រៀងៗ​ខ្លួន ដើម្បី​ទទួលបាន​នូវ​សុខភាព​បរិបូណ៌​គ្រប់រូប សហគមន៍​មាន​អនាម័យ​ល្អ បរិស្ថាន​ស្អាត និង​សេដ្ឋកិច្ចសង្គម​គ្រួសារ​គាប់ប្រសើរ រួមទាំង​វិធានការ​បង្ការ​ជំងឺ គ្រប់គ្រង​ស្ថានភាព​ករណី​ជំងឺ និង​ស្វែងរក​សេវា​ថែ ទាំ​សុខភាព​ត្រឹមត្រូវ គឺជា​កត្តា​ត្រូវការ​ចាំបាច់​របស់​ប្រជាជន​គ្រប់រូប និង​សង្គមជាតិ ពិសេស​តាមរយៈ​កា រ​ផ្តល់​អាទិភាព យកចិត្តទុកដាក់​ខ្ពស់​ដល់​សហគមន៍​ទីជនបទ ឬ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ប្រឈម​ងា យ​រងគ្រោះ ដូចជា​ប្រជាជន ក្រីក្រ ស្ត្រី​មាន​ផ្ទៃពោះ កុមារ​តូចៗ ជនជាតិដើម​ភាគតិច ជន​ចំណាកស្រុក​ជាដើម​។

ឯកឧត្ដម​ ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​គ្រប់រូប បន្ត​ចូលរួម​អនុវត្ត និង​គាំទ្រ​ដ ល់​បេសកកម្ម​ផែនការ​លុបបំបាត់ ជំងឺគ្រុនចាញ់​រហូត​ទទួលបាន​ជោគជ័យ​ទាំងស្រុង ពិសេស​សូមឱ្យ​ក្រុមការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ផ្តល់ជូន​ដល់​សាធារណៈ​នូវ​គ្រុនចាញ់​សូន្យ​តាម​ភូមិសាស្ត្រ​នីមួយៗ​ចាប់ពីពេលនេះ​តទៅ តាមរយៈ​យន្ត​ការបន្ត​ការវិនិយោគ បន្ត​កែច្នៃ​ស្វែងរក​ប្រសិទ្ធភាព និង​ប្រែក្លាយ​ការយល់ដឹង​មកជា​ការអនុវត្ត​ជាក់ស្តែង​ជាប្រចាំ ដោយ​ប្រជាជន​ប្រឈម​ងាយ​រងគ្រោះ​គ្រប់រូប​មិនឱ្យ​ខ្វះចន្លោះ​នរណាម្នាក់​ឡើយ​លើ​រាល់​មធ្យោបាយ និង​វិធីសាស្ត្រ​យុទ្ធសាស្ត្រ​ដែល​កំពុងមាន​តាម​បរិបទ​បត់បែន​ទន់ភ្លន់ ក្នុងការ​បញ្ជ្រាប​សារ​អប់រំ​សុខភាព ការផ្សព្វផ្សាយ​វិធាន​បង្ការ ការផ្គត់ផ្គង់​បរិក្ខារ និង​ការលើកទឹកចិត្ត រួមទាំង​សកម្មភាព​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន កំណត់​អត្តសញ្ញាណ​ប្រជាជន​ប្រឈម​សង្ស័យ​ជា​ករណី​ជំងឺគ្រុនចាញ់ ដែល​ចាំបាច់​ត្រូវ​រាយការណ៍ ឬ​បញ្ជូនទៅ​សេវាសាធារណៈ និង​ផ្តល់​សេវា​សុខភាព​ជូន​ករណី​អ្នកជំងឺ​គ្រុនចាញ់​ដោយ មិន​យ ក​កម្រៃ​ជា​កំហិត​ផងដែរ​៕ អត្ថបទ រដ្ឋា​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am