មេដឹកនាំកូរ៉េខាងត្បូងនឹងជួបលោក Biden ពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខ ក្នុងពេលភាពតានតឹងបញ្ហាកូរ៉េខាងជើង

2023/04/26 12:22:54 am        340

​ប្រធានាធិបតី​ប្រទេស​កូ​រ៉​ខាងត្បូង លោក Yoon Suk-yeol បាន​ទៅដល់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អង្គារ​ទី​២៥ ខែមេសា​នេះ ក្នុង​បំណង​ពង្រឹង​ចំណងមិត្តភាព​សេដ្ឋកិច្ច និង​សន្តិសុខ ស្រប​ពល​មានការ​ព្រួយបារម្ភ​ជុំវិញ​ប្រទេសជិតខាង​ដែល​កំពុង​កើន​ឥទ្ធិពល​ខ្លាំង​។ លោក​កំណត់ពេល​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden នៅ​សេត​វិមាន​នៅ​ថ្ងៃ​ពុធ ជាទី​ដែល​មេដឹកនាំ​ទាំំ​ង​ពីរ ត្រូវបាន​គេ​រំពឹងថា នឹង​ពិភាក្សា​ពី​ការ​ទប់ទល់​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​ចិន ម​ហិ​ច្ឆិ​តា​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង និង​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​របស់លោក Yoon ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៩ ខែមេសា ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​ទៅកាន់​សហរដ្ឋអាមេរិក ដោយ​មេដឹកនាំ​កូរ៉េខាងត្បូង​ចាប់តាំងពី​ឆ្នាំ​២០១១ មក​។

វា​នឹង​ជាការ​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​សម្ព័ន្ធភាព​របស់​ប្រទេស​ទាំងពីរ​។ អ្នកវិភាគ​ជឿថា លោក Yoon មានបំណង​ចាកចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ ខណៈ​មាន​មន្ទិល​កើនឡើង​ខ្លាំង​ជា​សាធារណៈ​នៅ​កូរ៉េខាងត្បូង​ចំពោះ​ការពឹង​ផ្អែកលើ​ការការពារ​របស់​សហ​រដ្ឋ​អាមេរិក ក្នុងពេល​មាន​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ប្រទេស​កូរ៉េខាងជើង​។

​លោក Danny Russel អនុប្រធាន​សន្តិសុខ​អន្តរជាតិ និង​ការទូត នៅ​វិទ្យាស្ថាន​នយោបាយ​សង្គម​អាស៊ី បាន​និយាយថា ប្រជាជន​កូរ៉េខាងត្បូង អាចមាន​ទំនុកចិត្ត​កាន់តែ​តិច​ក្នុងការ​ប្តេជ្ញាចិត្ត​ក្នុងការ​ធានា​ដោយ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ប្រទេស​កូរ៉េខាងត្បូង ជាង​ដែល​ពួកគេ​ធ្លាក់​ទុកចិត្ត​កាលពី​អតីតកាល​។ ដូច្នេះ​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ទទួលបាន​អ្វីមួយ​ដែល​អាច​មើលឃើញ ស្តាប់ឮ និង​ជឿជាក់​។​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm