
អ្នកដំណើរបានប្រតិកម្មដោយកំហឹងចំពោះអ្នកតវ៉ាអាកាសធាតុនៅទីក្រុងប៊ែរឡាំង ដែលបានធ្វើឱ្យចរាចរណ៍កកស្ទះ នៅកន្លែងផ្សេងៗគ្នាកាលពីថ្ងៃចន្ទ (២៤មេសា)។
ក្រុមសកម្មជនមកពីក្រុមជំនាន់ចុងក្រោយ “Letzte Generation” បានយកដៃបិទផ្លូវ និងគន្លងផ្លូវហាយវេ ខណៈអ្នកឈរមើលខ្លះស្រែកដាក់ពួកគេ។
យោងតាមនគរបាលក្រុងប៊ែរឡាំង ការតវ៉ានេះបានធ្វើឡើងនៅជាងសាមសិបទីតាំងផ្សេងៗគ្នាក្នុងទីក្រុងដោយមានក្រុមមន្ត្រីជាង ៥០០នាក់ ចូលរួមក្នុងការតវ៉ានេះ។
ការប្រមូលផ្តុំមនុស្សនេះ អះអាងថាជាក្រុមសកម្មជន "ជំនាន់ចុងក្រោយ" អាចរារាំងប្រព័ន្ធអាកាសធាតុពិភពលោក កុំឲ្យការឈានដល់ចំណុចខ្ពស់បំផុត ដែលមិនអាចបកក្រោយបាន ហើយពួកគេកំពុងទាមទារឱ្យមានសកម្មភាពបន្ថែមទៀតពីរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

