
សម្ព័ន្ធមិត្តមួយរូបរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយនៅថ្ងៃអង្គារនេះថា ពិភពលោកអាចកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមលោកថ្មី ហើយហានីភ័យនៃការប្រឈមដាក់គ្នាដោយនុយក្លេអ៊ែរកំពុងកើនឡើង។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់លោក Putin លោក Dmitry Medvedev បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុង Moscowថា ពិភពលោកឈឺហើយ ហើយពិតជាអាចកំពុងឈរនៅមាត់ជ្រោះនៃសង្រ្គាមលោកថ្មី។
លោកបាននិយាយថា សង្គ្រាមលោកថ្មីគឺជៀសមិនផុតទេ តែហានីភ័យនៃការប្រឈមដាក់គ្នាដោយអាវុធនុយក្លេអ៊ែរកំពុងកើនឡើង និងកាន់តែធ្ងន់ធ្ងរជាងក្ដីបារម្ភអំពីបញ្ហាបម្រែបម្រួលអាកាសធាតុទៅទៀត ។
លោក Putin និយាយថាពិភពលោកប្រឈមទៅនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីសង្រ្គាមលោកលើកទី២ ។ លោកបានចាត់ទុកសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ថាជាសមរភូមិដើម្បីសង្រ្គោះជីវិត ទប់ទល់នឹងការឈ្លានពាន និងអំណួតរបស់លោកខាងលិច ហើយលោកបាននិយាយថា រុស្ស៊ី នឹងប្រើគ្រប់មធ្យោយបាយដែលខ្លួនមានដើម្បីការពារខ្លួនប្រឆាំងនឹងអ្នកឈ្លានពានណាមួយ៕