
ខ្សែវីដេអូដ៏ទាក់ទាញមួយដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរអ៊ីតាលីកាលពីថ្ងៃចន្ទ (២៤មេសា) បានបង្ហាញក្រុមជនអន្តោប្រវេសន៍ដែលកំពុងព្យាយាមទាំងអស់សង្ឃឹមស្វែងរកសុវត្ថិភាពបន្ទាប់ពីទូករបស់ពួកគេបានលិចក្នុងសមុទ្រ។
វីដេអូដែលឆ្មាំល្បាតឆ្នេរសមុទ្រអ៊ីតាលីបាននិយាយថា ត្រូវបានថតក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះនាពេលថ្មីៗនេះ។ វីដេអូនោះបង្ហាញពីជនអន្តោប្រវេសន៍សុំឲ្យជំនួយ និងព្យាយាមហែលឆ្ពោះទៅកាន់ទូកឆ្មាំល្បាតឆ្នេរសមុទ្រអ៊ីតាលី ខណៈដែលគេគប់ពោងសង្គ្រោះឲ្យអ្នកទាំងនោះ។
ប្រទេសអ៊ីតាលីកំពុងប្រឈមនឹងការកើនឡើងនៃការធ្វើអន្តោប្រវេសន៍តាមសមុទ្រពីអាហ្រ្វិកខាងជើង ដោយមានជាង ២៨.០០០ករណី ក្នុងឆ្នាំនេះមកទល់នឹងបច្ចុប្បន្ន បើធៀបនឹងឆ្នាំ២០២២ មានប្រហែល ៦.៨០០ករណី ក្នុងរយៈពេលដូចគ្នា។
ទីភ្នាក់ងារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលី បានរាយការណ៍ថា ជនអន្តោប្រវេសន៍ជាង ៨០០នាក់ទៅដល់ទីក្រុង Lampedusa បន្ទាប់ពីបានជួយសង្គ្រោះដោយឆ្មាំល្បាតឆ្នេរកាលពីថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ។

