ភ្នំពេញ៖ មេឃភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឱ្យបាក់ដើមឈើមួយដើមត្រូវខ្សែភ្លើងទាញបង្គោលរលំចំសង្កត់លើរថយន្តមួយគ្រឿង រងដែលចតនៅចិញ្ចើមផ្លូវរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅមុខផ្សារទំនើបផេនសល មាត់ទន្លេ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ចំពោះហេតុការណ៍នេះ មិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សទេ ហើយភ្លាមនោះដែរពលរដ្ឋជិតខាងក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ៕




