ក្រុមប្រជាជនអ៊ីស្រាអែល បានចេញធ្វើបាតុកម្មនៅទីក្រុង Tel Avivកាលពីថ្ងៃអង្គារ មួយថ្ងៃមុនទិវាឯករាជ្យរបស់ប្រទេស ដើម្បីតវ៉ាជំនួសឲ្យការប្រារព្ធពិធីក្នុងពេលមានវិបត្តិតុលាការ។ នៅឆ្នាំនេះ ប្រទេសអ៊ីស្រាអែល ប្រារព្ធខួបលើកទី៧៥ ក្នុងបរិយាកាសមិនប្រាកដប្រជានិងមានកំហឹង ដែលគ្របដណ្តប់ដោយ ការប្រឆាំងជុំវិញបញ្ហាប្រព័ន្ធតុលាការ។

អំឡុងពេលនៃការតវ៉ា ឆាកមួយមានសិល្បករជាច្រើនដែលបានច្រៀងរួមជាមួយមន្ត្រីអ៊ីស្រាអែល ដែលអានខ្លឹមសារខ្លះនៃសេចក្តីប្រកាសឯករាជ្យរបស់អ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានតវ៉ាជារៀងរាល់សប្តាហ៍ ចាប់តាំងពីដើមឆ្នាំ ប្រឆាំងផែនការរដ្ឋាភិបាលសាសនាជាតិនិយមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដើម្បីជំរុញតាមរយៈការទប់ប្រព័ន្ធតុលាការដែលពួកគេមើលឃើញថាជាការគំរាមដល់ដំណើរការប្រពឹត្តទៅនៃលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាល និងអ្នកគាំទ្ររបស់ខ្លួន និយាយថា ការផ្លាស់ប្តូរនេះជាតម្រូវការដ៏ចាំបាច់ត្រូវធ្វើឡើងដើម្បីទប់នឹងក្រុមចៅក្រមជាសកម្មជន ដែលបំពានយ៉ាងខ្លាំងចូលទៅក្នុងដែនអនុវត្តន៍របស់សភា និងអង្គនីតិប្រតិបត្តិ ប៉ុន្តែបានព្រមព្រៀងកាលពីខែមុនក្នុងការផ្អាកផែនការដើម្បីអនុញ្ញាតឲ្យមានការពិភាក្សាបន្ថែមទៀត។
សម្រាប់ប្រជាជនអ៊ីស្រាអែលជាច្រើន ភាពជាប់គាំងនេះ បានចំហរឲ្យមានការសួរដេញដោលច្រើនអំពីប្រទេសរបស់ពួកគេដែលដើរហួសពីការរៀបចំសមាសភាពសម្រាប់តុលាការកំពូល និងអំណាចនៃអង្គនីតិប្រតិបត្តិ ដែលត្រូវទាត់ចោលសេចក្តីសម្រេចរបស់តុលាការ។
