សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយគណៈចលនាអ៊ីស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា

2023/04/26 04:50:33 pm        430

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយគណៈចលនាអ៊ីស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា(វិមាន ៧មករា)។

ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលការងារអ៊ីស្លាម និងជាប្រធានគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្ស បានឱ្យដឹងថា ពិធីជួបជុំសំណេះសំណាលនេះមានថ្នាក់ដឹកនាំ ប្រធាន អនុប្រធានគណៈចលនាសាសនិកអ៊ីស្លាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ សមាជិក សមាជិកា សកម្មជននៃ គណៈចលនាសាសនិកអ៊ីស្លាម តំណាងមកពីទូទាំងប្រទេស រួមនឹងភ្ញៀវកិត្តិយសចំ នួន៣.៥៤០នាក់។

របាយការណ៍បានគូសបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ១៩៩៨ ដោយមានភាពចាំបាច់ ក្នុងការស្វែងរកសន្លឹកឆ្នោតក្នុងសហគមន៍អ៊ីស្លាម គណបក្សបានបង្កើតគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨ ដែលមានភារកិច្ច ធើ្វជាសេនាធិការ ឱ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីដឹកនាំ ការងារចលនាក្នុងសាសនិកអ៊ីស្លាមទូទាំង ប្រទេសគាំទ្រគណបក្ស រួមទាំងដឹកនាំសាសនិក ឱ្យអនុវត្តការងារបោះឆ្នោតតាមផែនការ របស់គណបក្ស ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលមកដល់ពេលនេះ មានរយៈពេល ២៥ឆ្នាំហើយ។

គណៈចលនាសាសនិកអ៊ីស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ជាលទ្ធផល គឺនៅគ្រប់អាណត្តិ នៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ បានកត់សម្គាល់ឃើញថា បងប្អូនខ្មែរអ៊ីស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់បំផុត។

សម្ដេចតេជោ បានសំដែងនូវការរីករាយនិងស្វាគមន៍ដល់វត្តមាននៃអ្នកចូលរួមទាំងអស់ ដែលបានមកចូលរួមនៅវិមាន៧មករានាពេលនេះ ដោយសម្តេចបានចាត់ទុកបងប្អូនទាំងអស់ គឺសុទ្ធតែជាម្ចាស់នៃវិមាននេះ ដែលវាមិនមែនគ្រាន់តែជាម្ចាស់ដោយប្រធានគណបក្សឬ គណៈអចិន្ត្រៃយ៍ទេ សមាជិក សមាជិកាទាំងអស់គឺជាម្ចាស់នៃវិមានដ៏ស្កឹមស្កៃនេះ ។

សម្តេចបានយកឱកាសអបអរជាមួយបងប្អូនសាសនិកឥស្លាមទាំងអស់ ដែលបានបញ្ចប់ដោយជោគជ័យនូវពិធី រាម៉ាឌន ដែលកន្លងទៅបានធ្វើដោយថ្នាក់ជាតិដែលមានការចូលរួមពីសំណាក់មិត្តភក្តិបរទេសហើយក៏បានធ្វើនៅតាមបណ្តាខេត្តនិងមូលដ្ឋានផងដែរ។

សម្តេចមានប្រសាសន៍ថា នោះហើយអាចចាត់ទុកថាជាគំរូនៃការប្រណិបត្តិសាសនា យ៉ាងម៉ត់ចត់ហើយជារៀងរាល់ឆ្នាំបងប្អូនសាសនិកអ៊ីស្លាមយើងគោរពប្រតិបត្តិ បានយ៉ាងល្អ។សម្តេចបន្តថា គណបក្ស ប្រជាជនគឺរស់នៅជាមួយគ្រប់សាសនាទាំងអស់ ដែលក្នុងនោះឥស្លាមសាសនាបានរូបឡើងវិញ មានអាយុកាយជាមួយគ្នា និងព្រះពុទ្ធសាសនាឬគ្រិស្តសាសនា។

បើតាមឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖នៅកម្ពុជា បច្ចុប្បន្នមានបងប្អូនអ៊ីស្លាម បានគោរពប្រតិបត្តិដោយប្រកាន់និកាយចំនួន ៤៖

១. និកាយស៊ុនណៈ (ស៊ុន្នី) អ្នកនិយមចាស់ ថ្មី ប្រមាណជាង ៩៨% ។

២. ក្រុមកនអ៊ីម៉ាំសាន់ ដែលមានបងប្អូនប្រមាណជាង ១%។

៣. ក្រុមអះម៉ាឌីយ៉ះ មានប្រមាណ ១១៤គ្រួសារ ។

៤. និកាយសៃអះ (សាអ៊ីត) មាន ៨៥គ្រួសារ ។

ជាលទ្ធផល ទោះជានៅក្នុងកាលៈទេសៈតានតឹងយ៉ាងណាក៏ដោយ នៅរាល់អាណត្តិនៃការបោះឆ្នោត សាសនិអ៊ីស្លាម គឺបានគាំទ្រគណបក្សប្រជាជនកម្ពុជា នៅតែដណ្តើមបានសន្លឹកឆ្នោតយ៉ាងច្រើនដូចជានៅឆ្នាំ ២០១៣/២០១៧ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm