សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង ១​លាន​ដូស​ទៀត​នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​ក្រោយ​នេះ

2021/05/05 09:40:24 am        622

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា វ៉ាក់សាំង​ចំនួន ១​លាន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ធានា​ដល់​ដំណើរការ​​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​នៅ​ក្នុង​«តំបន់​ក្រហម»។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​ផ្ញើ​ជូន​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​​នៅ​ព្រឹក​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​​ចាក់​ចំនួន ៥២​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ក្រហម គឺ​មិន​ខ្វះ​ទេ។ ថ្ងៃ​ទី​១១ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស ថ្ងៃ​ទី​១៥ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស​ទៀត គឺ​មាន ១​លាន​ដូស​នៅ​ក្នុង​ដៃ​បន្ថែម​ទៀត»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រាប់​ផង​ដែរ​ទៅ​សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឱ្យ​ដំណើរការ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​ដូច​ធម្មតា​ ហើយ​ចាក់​ដូស​ទី​១​រួច​ហើយ ត្រូវ​បន្ត​ចាក់​ដូស​ទី​២​ទៀត​រហូត​ទាល់​តែ​គ្រប់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​«តំបន់​ក្រហម»។

សម្ដេច​តេជោ មាន​ប្រសាសន៍​សង្កត់​ធ្ងន់​​ថា មិន​ថា​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​មាន​ចំនួន​ខ្ទង់ ៥២​ម៉ឺន​នាក់ ឬ​ច្រើន​ជាង​នេះ​ទេ រាជ​រដ្ឋាភិបាល​នៅ​តែ​មាន​លទ្ធភាព​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​។

ទោះជាយ៉ាងណា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​ទៅ​ប្រជាជន​នៅ​តំបន់​ផ្សេង កុំ​ឱ្យ​ចូល​មក​«តំបន់​ក្រហម»​ដើម្បី​ទទួ​ល​បាន​ការ​ចាក់​វ៉ាក់សាំង ខណៈ​ដែល​សម្ដេច​តេជោ​បញ្ជាក់​ច្បាស់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ពេល​នេះ ត្រូវ​បាន​បង្វែរ​ទៅ​រក​ប្រជាជន​ស្ថិត​ក្នុង​«តំបន់​ក្រហម» ជា​តំបន់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កម្រិត​ធ្ងន់​ធ្ងរ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឱ្យ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាជន​«តំបន់​ក្រហម»​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា​កន្លង​មក​នេះ រហូត​ដល់​ចាក់​ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​គ្រប់​រូប៕

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am