ក្រុមនិស្សិតដ៏ច្រើនបានសម្រុកចូលក្នុងស្ថានីយរថភ្លើងក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដើម្បីបន្តការតវ៉ារបស់ខ្លួនជុំវិញកំណែងទម្រង់បង្កើនអាយុចូលនិវត្តន៍របស់រដ្ឋាភិបាល។
វីដេអូ បង្ហាញពីក្រុមយុវជន ស្រែកច្រៀងស្រុះៗគ្នា និងវាយឆ្នាំងនិងខ្ទះ ខណៈពួកគេដើឆ្លងកាត់សាលប្រជុំ។

គេបានមើលឃើញ ក្រុមនគរបាល និងមន្ត្រីសន្តិសុខ កំពុងច្រានពួកគេចេញនិងយាមកាមនៅច្រកចូលរហូតដល់ឆាកវេទិកា។
លោកប្រធានាធិបតីបារាំង Emmanuel Macron បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់សោធននិវត្តន៍ ដ៏ចម្រូងចម្រាសឲ្យក្លាយជាច្បាប់ ដែលរួមទាំងការដំឡើងអាយុចូលនិវត្តន៍ពី៦២ ដល់៦៤ ឆ្នាំ បន្ទាប់ពីតុលាការធម្មនុញ្ញជាន់ខ្ពស់របស់ប្រទេសនេះ បានអនុម័តវិធានការនានាកាលពីមួយសប្ដាហ៍មុន។
លោក Macron ដែលបានសន្យាថានឹងរៀបចំកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីទាំង២របស់លោក និយាយថាកំណែទម្រង់នេះគឺជារឿងចាំបាច់ ដើម្បីទប់តុល្យភាពហិរញ្ញវត្ថុរបស់ប្រទេសនេះ ។ ក្រុមសហជីព និងបក្សប្រឆាំងនិយាតថា មានមធ្យោបាយផ្សេងទៀតក្នុងការធ្វើបែបនេះ ៕
