ក្រុមបាល់បោះ Los Angeles Lakers បានបង្កើនការនាំមុខនៅវគ្គ Play-Off NBA ជុំទីដំបូង ៣-១ នៅក្នុង Series បន្ទាប់ពីយកឈ្នះ Memphis Grizzlies ១១៧-១១១ នៅប្រកួតទី ៤។
ការប្រកួតរវាងក្រុមទាំងពីរបានបញ្ចប់ទៅដោយស្មើគ្នា មុនពេលដែលការបន្ថែមម៉ោង LeBron James ជាតួអង្គសំខាន់ក្នុងការរកពិន្ទុសរុប ២២ ពិន្ទុក្នុងការប្រកួតនេះបូករួមទាំង ២០ បាល់រីបោន ស្របពេលដែល Austin Reaves បោះបាន ២៣ ពិន្ទុ ឱ្យក្រុមលេខ ៧ LA Lakers បង្កើនការនាំមុខដល់ ៣-១ នៅវគ្គ Play-Off ភាគខាងលិចនេះ។
LA Lakers អាចនឹងឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រសិនឈ្នះការប្រកួតទី ៥ លើ Memphis នៅព្រឹកថ្ងៃព្រហស្បតិ៍បាន។
ដោយឡែកសម្រាប់មួយប្រកួតទៀតនៅថ្ងៃម្សិលមិញផងដែរ Miami Heat បានយកឈ្នះ Milwaukee Bucks ១១៩-១១៤។
កីឡាកររបស់ Miami Heat, Jimmy Butler បោះបានដល់ទៅ ៥៦ ពិន្ទុ តែបានត្រឹមឈរលំដាប់ទី៤ ប៉ុណ្ណោះ ជាកីឡាករដែលបោះបានច្រើនពិន្ទុបំផុតក្នុងមួយប្រកួតនៅវគ្គ Play-Off។
ជ័យជំនះនេះធ្វើឱ្យ Miami Heat បង្កើនការនាំមុខក្នុង Series ៣-១៕ អត្ថបទ៖នាង សុភាវុធ

