រដ្ឋាភិបាលបារាំងប្រគល់មេដាយឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រ ( Grade d'Officier des Arts et des Lettres) ជូនលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

2023/04/26 08:11:56 pm        107

ភ្នំពេញ៖ រដ្ឋាភិបាលបារាំងប្រគល់មេដាយឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រ ( Grade d'Officier des Arts et des Lettresr) ជូនលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅស្ថានទូតបារាំង នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា មន្ត្រីស្ថានទូតបារាំង មន្ត្រីក្រសួងវប្បធម៌ សាស្ត្រាចារ្យសិល្បៈ រួមទាំងភ្ញៀវកិត្តិយសមួយចំនួនទៀត។

ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ពិធីបំពាក់មេដាយឥស្សរិយសនេះ គឺរៀបចំឡើងដើម្បីប្រគល់ឥស្សរិយសសជូនដល់ លោកជំទាវ សុទ្ធ សុម៉ាលី ជាម្ចាស់មេដាយឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រថ្នាក់អស្សឫទ្ធិ (Grade d'Officier des Arts et des Lettres) សម្រាប់ការលះបង់របស់លោកជំទាវក្នុងវិស័យរបាំ សម្រាប់ការប្ដេជ្ញាចិត្តរបស់លោកជំទាវក្នុងការផ្ទេរចំណេះដឹង និងការបង្រៀនរបាំប្រពៃណីខ្មែរ។

ដោយសារការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងសិល្បៈរបាំព្រះ រាជទ្រព្យត្រូវបានបញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ។ អ្នករបាំល្បីៗជាច្រើននាក់ ត្រូវបានបង្ហាត់បង្រៀនដោយលោកជំទាវផងដែរ ។

ក្នុងឱកាសនោះ លោកជំទាវ សុទ្ធ សុមាលី បានលើកឡើងអំណរគុណដ៏ជ្រាលជ្រៅដល់សាធារណៈរដ្ឋបារាំង ដែលសម្រេចផ្តល់គ្រឿងឥស្សរិយយសនេះ ។ ហើយលោកជំទាវបន្ថែមថា មកទល់ថ្ងៃនេះមានរយៈពេលជាងសែសិបឆ្នាំ ដែលលោកជំទាវសាស្ត្រាចារ្យ បានបំរើការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តោតទៅលើការងារសិល្បៈ ហើយកិត្តិយសទទួលបាននៅពេលនេះ គឺបានមកពីការផ្ដល់ឱកាសអោយនៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងវប្បធម៌ ការផ្តល់នៅចំណេះជំនាញ ពីសំណាក់បុព្វបុរសព្រឹទ្ធាចារ្យ សិល្បៈ មានព្រឹទ្ធាចារ្យហស្ស ធន់ ហាក់ ទេពកោសល្យបញ្ញាវិសេសវិជ្ជា ឆេង ផុន ជាពិសេសសម្តេចរាជបុត្រី ព្រះរាមនរោត្តម បុប្ផាទេវី និងអ្នកម្តាយ សុទ្ធ សំ អុន ដែលជានិច្ចជាកាល អប់រំបណ្ដុះបណ្ដាល ផ្តល់ឱកាសអោយបង្កើតស្នាដៃសិល្បៈ ជាបន្តបន្ទាប់។ លោកជំទាវ សុទ្ធ សុម៉ាលី បានឧទ្ទិស នូវមហាកិត្តិយស តាមរយៈការទទួលបានមេដាយនេះ ជូនដល់បុព្វបុរសសិល្បៈទាំងអស់ រួមទាំងរៀមច្បងសិល្បៈ និងមិត្តសិល្បករ សិស្ស និស្សិតរបាំ ដែលអ្នកទាំងអស់ជាចំណែករួមការងារធ្វើអោយបានទទួលនូវ មហាកិត្តិយស ដែលមិននឹកស្មានដល់នេះ។ 

 សូមបញ្ជាក់ថា សាធារណរដ្ឋបារាំងសម្រេចប្រគល់គ្រឿងឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រថ្នាក់អស្សឫទ្ធិ (Grade d'Officier des Arts et des Lettres) ជូនលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាលើកទី២ហើយ បន្ទាប់ពីលោកជំទាវធ្លាប់បានទទួលមេដាយមាសលើកទី១ក្នុងឋានៈជា (Chevalier de IOrdre des Arts et des Lettres) នៅឆ្នាំ២០១៧។ ជាមួយជីវិតរស់នៅក្នុងសិល្បៈរបាំ ដែលមានវង្សត្រកូលជាអ្នករបាំ ព្រះរាជទ្រព្យបន្តបួនជំនាន់មកហើយ ដោយមានជីដូននិងម្តាយជាគ្រូបង្ហាត់របាំនៅក្នុងព្រះបរមរាជវាំង តាំងពីរជ្ជកាលហ្លួង ស៊ីសុវត្ថិ និងនរោត្តម លោកជំទាវ សុទ្ធ សុម៉ាលី បានបន្តហាត់រៀនរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង តាំងពីក្នុងរជ្ជកាលសម្ដេចព្រះមហាក្សត្រីយ៉ានីស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្នសិរីវឌ្ឍនា និងកូនស្រីលោកជំទាវ គឺ លោកស្រី វុធ ចាន់ម៉ូលី ក៏បានបន្តហាត់រៀនរបាំក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ ដោយបានរៀនចប់ថ្នាក់បរិញ្ញាប័ត្រសិល្បៈផ្នែកនិពន្ធ និងដឹកនាំរឿង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រហូតបច្ចុប្បន្នក្លាយជាគ្រូបង្ហាត់របាំ។ លោកជំទាវក៏ធ្លាប់បានដឹកនាំក្រុមរបាំព្រះរាជទ្រព្យ ទៅសម្ដែងលើឆាកអន្តរជាតិ មានប្រទេសអឺរ៉ុប អាស៊ី សហរដ្ឋអាមេរិច និងប្រទេសផ្សេងៗជាច្រើនទៀត។

លោកជំទាវ មានមោទកភាពបំផុតក្នុងនាមជាប្រជារាស្ត្រខ្មែរ ជាសិល្បករមួយរូបក្នុងចំណោមអ្នករបាំព្រះរាជទ្រព្យ បាននឹងកំពុង ខិតខំពុះពារថែរក្សា សម្បត្តិវប្បធម៌ជាតិខ្មែរលើវិស័យសិល្បៈ របាំព្រះរាជទ្រព្យ(របាំក្បាច់បុរាណ)បន្តវេនពីសម្តេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី ទេពនាដ្ដវដ្ដីឯក។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំដោយផ្ទាល់ធ្វើការស្រាវជ្រាវចងក្រងឯកសារបាំព្រះរាជទ្រព្យ ដើម្បីបោះពុម្ពជាសៀវភៅឯកសារបាំ ក្រោមព្រះរាជូបត្ថមដ៏ថ្លៃថ្លា នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសហការណ៍ដោយមូលនិធិ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm