ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សម្អាតអនាម័យបរិស្ថាន នៅក្នុងបរិវេណពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការចុះរៀបចំ សម្អាតអនាម័យបរិស្ថាន បានធ្វើឡើង នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះមានការអញ្ជើញចូលរួមពី មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជន ស.ស.យ.ក បុគ្គលិកផ្សារអូរឬស្សី និងបុគ្គលិកផ្នែកអនាម័យរបស់ក្រុមដឹកជញ្ជូនសំរាម MIZUDA សរុបចំនួន ១២០នាក់៕ អត្ថបទ ៖ កុម្ភៈ









