រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធអគារគាំពារមាតានិងទារក ខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ក្រោមគម្រោងជំនួយរបស់អង្គការ KOICA

2023/04/26 08:40:52 pm        147

រតនគិរី : ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាក ហឿនយុន (PARK Heung Kyung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធអគារគាំពារមាតានិងទារក ខេត្តរតនគិរី និងខេត្តមណ្ឌលគីរីក្រោមគម្រោងជំនួយរបស់អង្គការ KOICA មន្ទីរពេទ្យបង្អែកខេត្តរតនគីរី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងពិធីសម្ពោធអគារគាំពារមាតានិងទារក ខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី លោក Rho Hyunjun ប្រធានអង្គការ KOICA ប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ-អន្តរជាតិ និង មន្ត្រីរាជការ បុគ្គលិកសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរីទាំងអស់។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងទារក នៃមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី អគារសម្ភពមណ្ឌលសុខភាព អូរជុំ តាវែង និងអណ្តូងមាស នៃខេត្តរតនគិរី ព្រមទាំងអគារ សម្ភព នៃមន្ទីរពេទ្យបង្អែកស្រុក កោះញែក ខេត្តមណ្ឌលគីរី ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋ កូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

ក្នុងនាមក្រសួងសុខាភិបាល សូមសំដែងនូវការអបអរសាទរជាមួយ ប្រជាពលរដ្ឋខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ដែលបានទទួលអគារដ៏ថ្មីស្រឡាង ចំនួន ៥ខ្នង នាថ្ងៃនេះ។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី សូមពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ។ នៅចាំបានថា យើងទាំងអស់គ្នាបានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារគាំពារមាតា និងទារកនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ទោះបី ជាពេលនោះបានប្រារព្ធធ្វើនៅខេត្តទាំងពីរ តែថ្ងៃនេះបានរៀបចំរួមគា្ននៅខេត្តរតនគិរី។ អគារសម្ភព និងទារកថ្មីស្រឡាង ទាំង៥ខ្នង នេះកើតចេញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរនៃទំនាក់ទំនងការទូតដ៏រស់រវើករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកូរ៉េ គ្រប់ជំនាន់។ សមិទ្ធផលដ៏ធំធេងទាំងអស់នេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យា នុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ជាដើម។ ដូច្នេះ តម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់ បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះ ឱ្យឋិតថេរជាអមតៈ។


ជាមួយគ្នានោះដែរឯកឧត្តម ប៉ាក ហឿនយុន (PARK Heung Kyung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សាធារណរដ្ឋកូរ៉េ នឹងបន្ដកិច្ចសហប្រតិបត្ដិការបន្ថែមទៀត ពិសេសសិក្សាពីតម្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏សូមកោតសរសើរ និងអរគុណ ដែលកម្ពុជាបានផ្ដល់ការគាំទ្រ សម្របសម្រួលដល់កិច្ចសហប្រតិបត្ដិការកន្លងមកនេះបានយ៉ាងល្អ ដូចនេះយើងនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អដូចគ្នាផងដែរ៕ អត្ថបទ÷ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm