ក្រុមតាលីបង់ ដែលបានសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម នៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុល

2023/04/26 08:49:54 pm        316

មន្ត្រីសហរដ្ឋអាមេរិក និយាយថា អ្នកផ្តើមគំនិតរបស់ក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានគេគិតថា មានផែនការបំផ្ទុះគ្រាប់បែកដ៏មហន្តរាយ នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានសម្លាប់ដោយក្រុមតាលីបង់ដែលកំពុងកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន។

ការបំផ្ទុះគ្រាប់បែក កាលពីខែសីហាឆ្នាំ២០២១កន្លងទៅ បានបណ្តាលឲ្យជនស៊ីវិល១៧០នាក់ និងទាហានអាមេរិក១៣ស្លាប់​ ខណៈប្រជាជនកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេស នៅពេល​ដែលក្រុមតាលីបង់ដណ្តើមកាន់អំណាច។

មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មាន CBS ជាដៃគូសារព័ត៌មាន BBCថា មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់ជាច្រើន​សប្តាហ៍កន្លងទៅនេះ ប៉ុន្តែវាបានចំណាយពេលដើម្បីបញ្ជាក់ពីការ​ស្លាប់របស់​មេដឹកនាំក្រុមសកម្មប្រយុទ្ធនេះ។ ឈ្មោះរបស់មេដឹកនាំរូបនេះ មិនត្រូវបានចេញផ្សាយឡើយ។

មន្ត្រីអាមេរិក និយាយថា ពួកគេបានកំណត់តាមរយៈការប្រមូលរបាយការណ៍ចារកម្ម និងការពិនិត្យតំបន់ ដែលមេដឹកនាំរូបនេះស្លាប់ ទោះបីជាពួកគេពុំបានផ្តល់ព័ត៌មានលម្អិត​បន្ថែមលើបញ្ហាថា តើពួកគេបានដឹងដោយរបៀបណាថា មេដឹកនាំរូបនេះទទួលខុសត្រូវសម្រាប់​ការបំផ្ទុះគ្រាប់បែក។

យោងតាមការរាយការណ៍មួយក្នុងសារព័ត៌មាន the New York Times បានឲ្យដឹងថាសហរដ្ឋអាមេរិក បានដឹងពីការស្លាប់របស់មេដឹកនាំរូបនេះ ​កាលពីដើមខែមេសា។ ​សារព័ត៌មានបានរាយការណ៍ថា វានៅមិនទាន់ច្បាស់នោះទេថាតើ ​លោកគឺជាគោលដៅរបស់ក្រុមតាលីបង់ ឬថាតើលោកត្រូវ​បានសម្លាប់អំឡុងការប្រយុទ្ធគ្នា ​រវាងក្រុមរដ្ឋអ៊ីស្លាម ​និងក្រុមតាលីបង់។ កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិក ចាប់ផ្តើមប្រកាសព័ត៌មានដល់ក្រុមគ្រួសាររបស់ទាហាន​ដែល​ត្រូវបានសម្លាប់ អំពីការស្លាប់របស់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមម្នាក់នេះ។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm