ជនសង្ស័យជាង២០នាក់ បានចាប់ខ្លួនទៅតុលាការ ខណៈផលិតផលក្លែងក្លាយជាង៣០តោនរឹបអូសក្នុងឆ្នាំ២០២២

2023/04/26 09:40:30 pm        472

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាង២០នាក់ ពាក់ព័ន្ធនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយបញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយជាង ៣០តោនត្រូវបានរឹបអូស និងដុត​កម្ទេច​ចោលជាបន្តបន្ទាប់។

ថ្លែងប្រាប់ទូរទស្សន៍BTV បន្ទាប់ពីបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និង​លើកទិសដៅឆាំ្ន២០២៣របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែល​បង្កគ្រោះថា្នក់មានហានិភ័យខ្ពស់ដល់សុខភាព ​និងសុវត្ថិភាពសង្គម ​នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ​ឯកឧត្តម មៀច សុផាន់ណា ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ បានឲ្យដឹងថា សមត្ថកិច្ច​បាន​ចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ដ្រ​ ផលិតផលគ្រឿងសម្អាង ផលិតផល​ឧបភោគបរិភោគ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅ​បានជាង ​៣០តោន ក្នុងនោះ​ផលិតផលឧបភោគបរិភោគចំនួន ១៣តោន និងប៊ីចេងចំនួន១៨តោន។

ជាមួយគ្នានោះដែរ ឯកឧត្តម មៀច សុផាន់ណា ក៏បានប្រាប់ដល់ទូរទស្សន៍BTVផងដែរថា ផលិត ផល​ដែលត្រូវរឹបអូសបានកាលពីកន្លងទៅ ជាបន្តបន្ទាប់នេះគឺសុទ្ធតែមានហានិភ័យ​ខ្ពស់​ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ ដោយវាអាច បង្ករគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើរបស់ពួកគេខុសពីស្តង់ដារ​ និងខ្លះទៀតហួស កាលបរិច្ឆេទ ដូចជាប្រហិត និងសាច់ចម្រុះជាដើម។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVផងដែរនោះ ឯកឧត្តម ប្រធាន គ.ប.ផ.ក. ក៏បានលើក ឡើងផងដែរថា ក្នុងពេលប្រតិបត្តិការចុះបង្រ្កាបដល់ទីតាំងផលិតផល​ក្លែងក្លាយទាំងនោះ ក្រុមការងារក៏បានជួបនូវឧបសគ្គមួយចំនួនផងដែរ ដោយទីតាំងខ្លះខ្វះ​ការសហការជាមួយ​និង​អាជ្ញាធរ និងខ្លះទៀតត្រូវបានអ្នកមានអំណាចមកកាង ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយ​ក្រុមការងារ​នៅតែបន្តធ្វើដើម្បី សុខភាព របស់បងប្អូនប្រជាពលរដ្ឋ ​និងដើម្បីសន្តិសុខជាតិ ខណៈផលិតផល​ក្លែងក្លាយទាំងនេះ ត្រូវបានអន្តរជាតិចាត់ទុកថា ជាបទឧក្រិដ្ឋឆ្លងដែនដ៏ធំនោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm