ក្រុមហ៊ុនថ្នាំជក់ BATបង់ប្រាក់ជំងឺចិត្ត ៦៣៥លានដុល្លារដល់អាជ្ញាធរអាមេរិកសម្រាប់​ការបំពានទណ្ឌកម្មលើកូរ៉េខាងជើង

2023/04/26 10:07:46 pm        31

អាមេរិក ៖ ក្រុមហ៊ុនថ្នាំជក់ British American Tobacco(BAT) នឹងត្រូវបង់ប្រាក់ជំងឺចិត្ត ៦៣៥លានដុល្លារ បន្ថែមពីលើការ​ប្រាក់ដល់ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក ក្រោយក្រុមហ៊ុនមួយនេះ ទទួលស្គាល់ថា ពួកគេបានលក់បារីឲ្យកូរ៉េខាងជើង ជាការបំពានលើទណ្ឌកម្មអន្តរជាតិ ។ 

ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក និយាយថា ការដោះស្រាយសំណងជំងឺចិត្តនេះ ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុន BAT នៅកូរ៉េខាងជើងចន្លោះឆ្នាំ ២០០៧ និងឆ្នាំ ២០១៧ ។ 

ប្រធានក្រុមហ៊ុន BAT លោក Jack Bowles បាននិយាយថា ពួកយើងពិតជាសោកស្តាយ​ណាស់ចំពោះការប្រព្រឹត្តខុស​បែបនេះ ។ 

គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងសកម្មភាពកម្មវិធី​មីស៊ីល​បាលីស្ទិក និងនុយក្លេអ៊ែររបស់ពួកគេ ។ 

ដំណោះស្រាយសំណងជំងឺចិត្តកាលពីថ្ងៃអង្គារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុន BAT និងក្រសួងយុត្តិធម៌អាមេរិក (DOJ) ហើយនិងការិយាល័យគ្រប់គ្រង់ទ្រព្យសកម្មបរទេស(OFAC)នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ។ 

 ក្រុមហ៊ុន BAT ស្ថិតក្នុងចំណោមក្រុមហ៊ុនថ្នាំជក់ពហុជាតិធំបំផុតរបស់ពិភពលោក និងស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗ​បំផុតទាំង ១០របស់ចក្រភពអង់គ្លេស ។ ពួកគេគ្រប់គ្រងម៉ាកបារីធំៗជាច្រើន រួមទាំងបារី Lucky Strike, Dunhill និងបារី Pall Mall BAT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេឈានដល់កិច្ចព្រមព្រៀង​បណ្តឹងសាធារណៈ​ដែលបានពន្យារពេលជាមួយ DOJ និងកិច្ចព្រមព្រៀងដោះស្រាយសំណងរដ្ឋប្បវេណី ជាមួយ OFAC ហើយ​សាខាក្រុមហ៊ុន BAT នៅសិង្ហបុរី បានឈានដល់កិច្ចព្រមព្រៀងជាមួយ DOJ ផងដែរ ។ 

សូមបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេដឹងច្បាស់ថាជាអ្នកញៀនបារីខ្លាំង ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានព្យាយាមជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់​បំរាមការនាំចេញ​ថ្នាំជក់​ទៅកាន់​កូរ៉េខាងជើង ប៉ុន្តែត្រូវប្រើសិទ្ធិវេតូជំទាស់ដោយរុស្ស៊ី និងចិន ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm