អន្តរជាតិ ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយថាធនាគារ First Republic ប្រឈមនឹងការធ្លាក់ចុះ និងជម្រើសដ៏លំបាកក្នុងការបង្វែរអាជីវកម្មរបស់ខ្លួនឲ្យមានសភាពធម្មតាវិញ ខណៈជាប់ឈ្មោះជា 'ធនាគារមានបញ្ហាប្រឈមខ្ពស់' ឬអាចឈានដល់ការលក់ទ្រព្យសកម្ម បន្ទាប់ពីធនាគារផ្តល់ប្រាក់កម្ចីមួយនេះ បានបង្ហាញពីទំហំនៃដកប្រាក់បញ្ញើដ៏ច្រើនក្នុងអំឡុងវិបត្តិធនាគារកាលពីខែមុន។
ធនាគារ First Republic បានរាយការណ៍ពីការធ្លាក់ចុះប្រាក់បញ្ញើជាង ១០០ពាន់លានដុល្លារ នៅក្នុងត្រីមាសបន្ទាប់ពីភាពចលាចលដ៏ធំបំផុតដែលបានវាយប្រហារលើវិស័យធនាគារចាប់តាំងពីឆ្នាំ ២០០៨ មក។ កាលពីថ្ងៃអង្គារភាគហ៊ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយបិទការបិទការជួញដូររបស់ខ្លួន ក្នុងរង្វង់ជិត៥០ភាគរយ ។
ឥទ្ធិពលដ៏អាក្រក់នេះគឺស្ថិតក្នុងចំណោមធនាគារផ្សេងៗទៀត និងទីផ្សារទូលំទូលាយ។ ភាគហ៊ុនធនាគារក្នុងតំបន់ PacWest Bancorp បានធ្លាក់ចុះ ៩ភាគរយ ធនាគារ Western Alliance Bancorporation ធ្លាក់ចុះ៦ភាគរយ ធនាគារ Zions Bancorp ធ្លាក់ចុះ៥ភាគរយ និងក្រុមហ៊ុនឈ្មួញកណ្តាល Charles Schwab Corp បានធ្លាក់ចុះ៤ភាគរយ ។ ធនាគារធំៗក៏ទទួលរងផលប៉ះពាល់ផងដែរ ដោយក្នុងនោះ ធនាគារ JPMorgan បានធ្លាក់ចុះ២ភាគរយ។ ដោយ ៖ ស្រីទាវ

