ចិន ៖ នាយរដ្ឋមន្រ្តីចិនលោក Li Qiangនិយាយថា កសិកម្ម និងសន្តិសុខស្បៀង ក៏ដូចជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាព គឺជាវិស័យដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ។
លោក Li បានផ្តល់អនុសាសន៍បែបនេះ នៅក្នុងលិខិតអបអរសាទរពិធីបើកឆ្នាំកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និងការអភិវឌ្ឍន៍កសិកម្មចិន-អាស៊ាន ។
លោកបន្តថា ពួកយើងសង្ឃឹមថា ភាគីទាំង ២ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងគោលនយោបាយ ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងរួមគ្នាចែករំលែកគតិបណ្ឌិតតំបន់អាស៊ីបូព៌ា និងបង្កើតគំរូសម្រាប់អភិបាលកិច្ចកសិកម្ម និងស្បៀងអាហារសកលលោក ។
លោកនិយាយថា ចិនចង់ធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងនាមជាប្រទេសជិតខាងល្អ ជាមិត្តល្អ និងជាដៃគូល្អ ដើម្បីធ្វើឲ្យឆ្នាំកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និងការអភិវឌ្ឍន៍កសិកម្ម ក្លាយជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ដូចជាការអភិវឌ្ឍន៍កសិកម្មបៃតង កាត់បន្ថយភាពក្រីក្រ និងការធ្វើឲ្យជីវភាពប្រសើរឡើងវិញនៅតាមជនបទ កសិកម្មវ័យឆ្លាត និងការកសាងតំបន់ជនបទឌីជីថល ហើយនិងធ្វើការរួមគ្នាបង្កើតផ្ទះសន្តិភាព វិបុលភាពដ៏ស្រស់បំព្រង ក្រោមម្លប់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អាស៊ានឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងជាងមុន ៕ ដោយ ៖ សារ៉ាត់

