
តម្លៃលំនៅឋានឯកជននៅទីក្រុងហុងកុង ក្នុងខែមីនា បានកើនឡើងសម្រាប់ខែទី៣ និងឈានបានឈានដល់១,៤ភាគរយ ចាប់ពីខែកុម្ភៈ ខណៈបានបើកព្រំដែនឡើងវិញជាមួយប្រទេសចិន និងលំនៅស្ថានថ្មីមួយចំនួនដែលសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ស្ថិតក្នុងតម្លៃដ៏ទាក់ទាញ បានជំរុញដល់ការឆ្លើយបតនៅលើទីផ្សារ។ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធនេះថា ការកើនឡើងតម្លៃលំនៅឋានកាលពីខែមុនបន្ទាប់ពីមានការកែសម្រួលកំណើននេះ ២,៤ ភាគរយកាលពិខែកុម្ភៈ។
តម្លៃនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ដែលបានដាក់ចំណាត់ថ្នាក់ដោយក្រុមហ៊ុនស្ទង់មតិ Demographia ថាជាទីក្រុងអាចចំណាយតិចតួចបំផុតនៅលើពិភពលោក សម្រាប់រយៈពេល១៣ឆ្នាំ ជាប់ៗគ្នា ដែលបានងើបឡើងវិញ៥ភាគរយ ក្នុងត្រីមាសទី១ បន្ទាប់ពីបានធ្លាក់ចុះ១៥ភាគរយ ក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា ទំហំនៃប្រតិបត្តិការពាណិជ្ជកម្ម ត្រូវបានគេរំពឹងថានឹងកាត់បន្ថយនៅក្នុងខែមេសា បន្ទាប់ពីការកើនឡើងនៅរយៈពេលដំបូង ខណៈមានការប្រញ៉ាប់ប្រញ៉ាលដើម្បីទិញសម្រាប់បញ្ចុះតម្លៃ និងអស្ថិរភាពកាលពីពេលថ្មីនេះបន្ថែមទៀត ក្នុងទីផ្សារសកល បានរារាំងអតិថិជនធំៗមួយចំនួន។
ការធ្លាក់ចុះក្នុងឆ្នាំ២០២២ គឺជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក ដែលក្នុងនោះទីផ្សារអចលនទ្រព្យ បានបន្តធ្លាក់ចុះ ដោយសារចក្ខុវិស័យសេដ្ឋកិច្ចខ្សោយ ធ្វើឲ្យការចំណាយកើនឡើងសម្រាប់ការបង់រំលស់ផ្ទះប្រចាំខែ និងការផ្ទុះឡើងជំងឺCovid-19 នៅដើមឆ្នាំ។
