ហ្វីលីពីន ៖ កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក និងហ្វីលីពីន បានពន្លិចនាវាចម្បាំងសិប្បនិម្មិតរបស់សត្រូវមួយគ្រឿង នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅថ្ងៃពុធ (២៦ មេសា)នេះ ដែលជាផ្នែកនៃសមយុទ្ធយោធាប្រចាំឆ្នាំជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក Michael Logico នៃកងទ័ពហ្វីលីពីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សមយុទ្ធនេះ ធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការធ្វើអន្តរប្រតិបត្តិការជាមួយសមភាគីអាមេរិករបស់យើង ។
ចិនបានរិះគន់សមយុទ្ធយោធារួមដែលធ្វើឡើងប្រឆាំងនឹងអ្វីដែលហ្វីលីពីនហៅថាជាសកម្មភាព «ឈ្លានពាន» របស់ចិននៅសមុទ្រចិនខាងត្បូង។ ក្រុមមន្ត្រីយោធានៃប្រទេសទាំងពីរ បាននិយាយថា សមយុទ្ធប្រចាំឆ្នាំដែលធ្វើឡើងនៅតំបន់ផ្សេងៗគ្នានៃប្រទេស រួមទាំងនៅភាគខាងជើងកោះ Luzon ដែលជាផ្នែកជិតបំផុតនៃប្រទេសហ្វីលីពីនទៅនឹងកោះតៃវ៉ាន់នោះ មិនត្រូវបានដាក់គោលដៅទៅលើប្រទេសណាមួយនោះទេ។

