អ៊ីតាលី៖ កាលពីថ្ងៃអង្គារ ការប្រតាយប្រតប់គ្នា បានផ្ទុះឡើងរវាងក្រុមមន្ត្រីនគរបាល និងក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងទូរីន(Turin) អំឡុងក្បួនរំឭកខួបទី៧៨ឆ្នាំនៃទិវារំដោះជាតិរបស់ប្រទេសអ៊ីតាលី។
យោងតាមរបាយការណ៍ក្នុងស្រុក ក្រុមបាតុករប្រហែល២ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវ និងបានចូលរួមពិធីដុតភ្លើងគប់ប្រពៃណីនៅទីលានចតុរង្គ Piazza Arbarello ដោយមានការប្រតាយប្រតប់គ្នាដោយសារតែវត្តមានរបស់ទង់សម្ព័ន្ធយោធាណាតូ និងទង់ជាតិអ៊ុយក្រែន។
ទិវារំដោះជាតិដែលប្រទេសនេះស្គាល់ថាជា Il Giorno Della Liberazione រំឭកដល់ចលនាបក្សសម្ព័ន្ធនិយមដ៏ធំ អំឡុងសង្រ្គាមលោកលើកទី២ នៅក្នុងប្រទេសអ៊ីតាលី។
ចលនានេះបានបង្រួបបង្រួមសកម្មជនប្រឆាំងរបបហ្វាស៊ីសអ៊ីតាលីមកពីមជ្ឈដ្ឋានផ្សេងៗ រួមទាំងកម្មករ កសិករ និងនិស្សិត ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបរបស់មេដឹកនាំផ្ដាច់ការអ៊ីតាលីលោក Mussolini និងការគ្រប់គ្រងរបស់របបណាស៊ី។
ទ្រឹស្តីសង្គ្រាមលោកលើកទី ២ របស់ប្រទេសអ៊ីតាលីបានបញ្ចប់ជាមួយនឹងការស្លាប់របស់លោក Benito Mussolini កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ១៩៤៥ ហើយក្រោយមករដ្ឋាភិបាលអ៊ីតាលីបានប្រកាសយកថ្ងៃទី ២៥ខែមេសាជាថ្ងៃបុណ្យជាតិដើម្បីរំលឹកដល់ការរំដោះប្រទេសពីរបបផ្ដាច់ការណាស៊ី៕
