ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ បាននិយាយថា ប្រទេសចិន និងប្រទេសវៀតណាម បានប្តេជ្ញាចិត្តខ្លួនឯងក្នុងការកសាងប្រទេសទាំងពីរចូលទៅក្នុងសហគមន៍មួយមានអនាគតរួមគ្នា។
លោក ប្រធានាធិបតី Xi ជាអគ្គលេខាធិការគណកម្មាធិការកណ្តាលបក្សគុម្មុយន្នីស្តចិន(CPC) បានថ្លែងដូច្នេះក្នុងអំឡុងជំនួបមួយជាមួយលោកស្រី ទ្រុងធិម៉ៃ(Truong Thi Mai ) សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលបក្សគុម្មុយន្នីស្តវៀតណាម(CPV) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។

លោកXi បានបញ្ជាក់ថា ដោយប្រឈមមុខទៅនឹងស្ថានភាពអន្តរជាតិខ្លាំង និងត្រូវបានផ្តល់ឲ្យប្រទេស ទំាងពីរនូវការតព្វកិច្ចក្នុងការកែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាព ប្រទេសចិននិងវៀតណាម នឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃស្ថិរភាពយូរអង្វែង ទិសដៅនៅពេលអនាគត មិត្តភាពជាប្រទេសជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្មារតីនៃប្រទេសជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងជាដៃគូល្អ។
កិច្ចប្រឹងប្រែងគួរតែត្រូវបានធ្វើឡើង ដើម្បីឈានឆ្ពោះទៅរកការកសាងសហគមន៍ចិន-វៀតណាម មានអនាគតរួមគ្នាដែលប្តេជ្ញាបង្កើតបុព្វហេតុសន្តិភាពនិងភាពរីកចម្រើនសម្រាប់មនុស្សជាតិ។
នៅឆ្នាំនេះជាឆ្នាំប្រារព្ធខួបលើកទី១៥ នៃការបង្កើតភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងវៀតណាម។
លោក Xi កាលពីថ្ងៃពុធ បានជំរុញឲ្យ ប្រទេសទាំងពីរ ធ្វើឲ្យប្រសើឡើងការពូនផ្តុំកម្លាំង រវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងគម្រោង និងឈានទៅរកទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ កិច្ចប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងកិច្ចការអន្តរជាតិ និងច្រានចោលអនុត្តរភាព ឬការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍នៃសន្តិភាពក្នុងតំបន់និងការអភិវឌ្ឍន៍៕
