ចិន៖ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃពុធ បានឲ្យដឹងថា ប្រទេសចិនបន្តនាំមុខពិភពលោកក្នុងចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍ។
សៀវភៅខៀវបាននិយាយថា ប្រទេសនេះមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ កំពុងស្ថិតក្រោមការសាងសង់មានសមត្ថភាពដែលត្រូវបានដំឡើងសរុប២៦,៨១លានគីឡូវ៉ាត់។
សៀវភៅខៀវបានបង្ហាញថា ប្រទេសចិន បានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនក្នុងលក្ខណៈស្ថិរភាព និងសុវត្ថិភាព មានរយៈពេលយូរអង្វែង ខណៈកំពុងបង្កើតវឌ្ឍនភាពស្ថិតស្ថេរ ក្នុងដំណើរការអភិវឌ្ឍ។
ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសចិន បានអនុម័តរោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន១០ ដែលកំពុងដាក់រោងចក្រថ្មីចំនួន៣ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងកំពុងចាប់ផ្តើមសាងសង់រោងចក្រចំនួន៦ផ្សេងទៀត។
រហូតមកដល់ពេលនេះ ប្រទេសនេះ មានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មចំនួន៥៤ ខណៈមានសមត្ថភាពដំឡើងសរុប៥៦.៨២ លានគីឡូវ៉ាត់ ដែលទទួលបានចំណាត់ថ្នាក់ទី៣លើពិភពលោក។
ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសចិនបានធ្វើប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់ខ្លួនដោយការបំពេញមុខងារដោយសុវត្ថិភាព ដែលនៅតែរក្សាបានក្នុងកម្រិតឈានមុខជាអន្តរជាតិ៕
