
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំផ្ញើទៅកាន់មន្ត្រី អាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់នានាក្រៅប្រព័ន្ធតុលាការ។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើបែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាលនៅកោះពេជ្រ នាព្រឹកថ្ងៃទី២៧មេសានេះ។
សម្តេច បានមានប្រសាសន៍ថា អ្វីៗក្ដីក្ដាំដែលឡើងដល់តុលាការហើយយើងមិនអាចបន្ទោសតុលាការបានទេ ព្រោះរឿងដែលចូលដល់តុលាការហើយ ច្បាប់មិនអាចកាត់ឱ្យស្មើគ្នាបានទេ គឺត្រូវតែមានម្ខាងឈ្នះ និងម្ខាងចាញ់។
សូមបញ្ជាក់ថា ទាក់ទិននឹងដំណោះស្រាយទំនាស់នានាក្រៅប្រព័ន្ធតុលាការកន្លងមក នេះត្រូវបានគេមើលឃើញឯកឧត្ដម ម៉ៅ ធនិន បានចាប់ផ្តើមធ្វើកិច្ចការងារនេះតាំងពីឯកឧត្តម នៅជាអភិបាលខេត្តពោធិ៍សាត់ និងបន្តរហូតមកជាអភិបាលខេត្តកំពត ដែលទទួលបាននូវការពេញចិត្តពីថ្នាក់ដឹកនាំនិងមហាជនជាច្រើន៕