សម្តេចតេជោ ជំរុញឱ្យជ្រើសរើសមន្រ្ដីនៅមូលដ្ឋានដោយផ្ទាល់ ដើម្បីបម្រើការងារនៅតាមខេត្ត

2023/04/27 11:10:00 am        169

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យមានការជ្រើរើសមន្រ្ដីរាជការសម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសចេញពីមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីរូបនោះផងដែរ។

សម្ដេចបញ្ជាក់ថា សម្ដេចនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ​ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីពិសេស។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលធនធានមន្រ្ដីនៅសាលាភូមិន្ទរដ្ឋបាល ដែលធនធានមនុស្សទាំងមនេះបានបំពេញតម្រូវការដល់ក្របខណ្ឌមន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ ជាពិសេសគឺតម្រូវការមន្រ្ដីនៅថ្នាក់ក្រោមជាតិ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា​គឺបានទទួលផលរួចទៅហើយក្នុងនោះជាតិទាំងមូល គឺបានទទួលផលពីការផ្ទេរអំណាពីថ្នាក់ជាតិ​ទៅ​ថ្នាក់មូលដ្ឋាន។ សម្ដេចលើកឡើងថា បើសិនជាមិនមានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ គឺរាជរដ្ឋាភិបាលមានការលំបាកណាស់ក្នុងការគ្រប់គ្រងកូវីដ១៩ នៅថ្នាក់មូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួង ស្ថាប័នក្នុងការស្នើ​តែងតាំង​មន្រ្ដីនៅតាមបណ្ដាក្រសួង​ ស្ថាប័នរបស់ខ្លួនផងដែរ ដោយសម្ដេចបញ្ជាក់ថា មិនដែល​ជំទាស់ ចំពោះការស្នើនោះទេពីព្រោះធ្វើបែបនេះគឺជាការបង្ហាញនូវការទទួលខុស​ត្រូវរបស់​ក្រសួងស្ថាប័ននីមួយៗ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

Commander-in-Chief of the Malaysian Armed Forces Expresses Willingness to Support Implementation of Cambodia–Thailand Ceasefire through Action Plans (7 August, 2025 )
2025/08/07 12:11:10 pm        1
United States Pledges Close Monitoring and Strong Support for Effective Implementation of Cambodia–Thailand Ceasefire (7 August, 2025 )
2025/08/07 11:53:13 am        1
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (7 August, 2025 )
2025/08/07 11:48:49 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ

2025/08/07 01:17:56 pm
​ប្រជាជនភៀសខ្លួនក្នុងក្នុងជំរំ Tawila ប្រទេសស៊ូដង់ ព្យាយាមទប់ទល់នឹងជំងឺអាសន្នរោគ
2025/08/07 01:15:10 pm
​ប្រទេសប៉ាគីស្ថាន ពន្យារពេលកំណត់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ថ្ងៃទី ១ ខែកញ្ញា
2025/08/07 01:13:13 pm
​ពលរដ្ឋ៖ «វាគួរឱ្យព្រួយបារម្ភ» ខណៈលោកTrump មានផែនការកាត់មូលនិធិសន្តិសុខក្រុងញូវយ៉ក៦៤លានដុល្លារ
2025/08/07 01:10:48 pm
​រដ្ឋមន្ត្រីការពារជាតិហ្គាណា ស្ថិតក្នុងចំណោមមនុស្ស៨នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
2025/08/07 01:07:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/05 02:27:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am