កម្ពុជា-ជប៉ុន សម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន​ និងចែកចាយ នៅរាជធានីភ្នំពេញ និងខេត្តចំនួន៣

2023/04/27 06:39:14 pm        180

ភ្នំពេញ៖ កម្ពុជា-ជប៉ុន ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការសមិទ្ធផល នៃគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយ នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងក្នុងខេត្តកោះកុង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ក្រោមក្របខ័ណ្ធឥណទានសម្បតាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន។

លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ជប៉ុន បានរួមសហការជាមួយកម្ពុជា ជាយូរមកហើយក្នុងផ្នែកសង្គម និងសេដ្ឋកិច្ច តាមរយៈ គម្រោងជំនួយឥតសំណង និងគម្រោងឥណទានសម្បទាន ក៏ដូចជា​គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាច្រើន។

ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រមួយក្នុងចំណោមដៃគូយុទ្ធសាស្ត នានារបស់ JICA សម្រាប់ការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មក ដែលប្រទេសជប៉ុន បានចាប់ផ្តើមមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឡើងវិញ។

ជាមួយគ្នានោះដែរ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើត​ទំនាក់ទំនង​ការទូតរវាងប្រទេសជប៉ុន និងកម្ពុជា ហើយទំនាក់ទំនងទ្វេភាគីត្រូវបាន​ធ្វើឱ្យប្រសើរឡើងទៅជាភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំនេះ។ ហើយទទួលស្គាល់ថា ការអភិវឌ្ឍបណ្តាញបញ្ជូន និងចែកចាយថាមពល គឺជាបញ្ហាដ៏សំខាន់មួយ ជាពិសេសនៅក្នុងទីក្រុងដែលកំពុងមានការអភិវឌ្ឍ និងពង្រីកយ៉ាងឆាប់រហ័សដូចរាជធានីភ្នំពេញ។ ឯកឧត្តម ឯកអគ្គរាជទូត សង្ឃឹមថាប្រព័ន្ធបណ្តាញអគ្គិសនីដែលត្រូវបានដាក់ឱ្យដំណើរការជាមួយ ODA របស់ជប៉ុន នឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ទីក្រុងភ្នំពេញ ហើយនឹងផ្តល់​មូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលប្រជាជនអាចលើកកម្ពស់ជីវភាពរបស់ពួកគេ។

បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្រី្តប្រតិភូអមនាយករដ្ឋមន្រី្ត អគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា គម្រោងអគ្គិសនី គឺជាប្រភេទគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលប្រើទុនច្រើន និងប្រើពេលវេលាច្រើនផងដែរ។ បើនិយោគពីគ្រោងនេះ ក្នុងពិធីចុះហត្ថលេខារវាងរាជ​រដ្ឋាភិបាលកម្ពុជា និងជប៉ុន គឺចាប់តាំងពីឆ្នាំ២០១៤។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បានថ្លែងថា ក្នុងក្របខណ្ឌនៃគោល​នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍយ៉ាងពេញទំហឹង ក្នុងគ្រប់វិស័យ ទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទាំងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈ បរិក្ខារនានាក្នុងស្រុក។

ក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់​ជម្រុញការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់តភ្ជាប់រវាងអនុស្ថានីយ ជាមួយនឹងការ​សាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ដើម្បីផ្ដល់ផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ ទាន់តាម កំណើនសេដ្ឋកិច្ច និងឱ្យទាន់តាមកំណើននៃសេចក្តីត្រូវការប្រើប្រាស់ និងជម្រុញការសាងសង់ខ្សែ​បណ្តាញ បញ្ជូនរង និងខ្សែបណ្តាញចែកចាយអគ្គិសនីតាមបណ្តាខេត្តនានាជាបន្តបន្ទាប់ ដើម្បីធ្វើការ​បញ្ជួន និងចែកចាយប្រភពអគ្គិសនី ដែលយើងបានអភិវឌ្ឍន៍​ទៅផ្គត់ផ្គង់ឱ្យអ្នក​ប្រើប្រាស់​អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm