ចិន៖ សត្វខ្មាំឃ្មុំផែនដាយក្សមានឈ្មោះថា Ya Ya បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល២ទសវត្សរ៍។
Ya Ya បានចាកចេញពីសួនសត្វ ទីក្រុង Memphis ក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃពុធម៉ោង ៨ និង៤៥នាទីព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក ហើយជិះយន្តហោះដែលគេរំពឹងថាចេញដំណើរនៅពេលរសៀលត្រឡប់ទៅកាន់ទីក្រុងសៀងហៃវិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍ សួនសត្វក្រុង Memphis បានបញ្ជាក់ថាខ្លាំឃ្មុំញី Ya Ya បានចាប់ផ្ដើមដំណើរវិលត្រឡប់ទៅកាន់ប្រទេសចិនវិញហើយ និងត្រូវបានអមដំណើរដោយមន្ត្រីបសុពេទ្យជាន់ខ្ពស់ និងជាមន្ត្រីជាន់ខ្ពស់ផ្នែកសត្វវិទ្យារបស់សួនសត្វ Memphis។
គណៈគ្រប់គ្រងសួនសត្វនេះ ឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធថា បន្ទាប់ពីរយៈពេល២០ឆ្នាំ Ya Ya បានក្លាយដូចជាអ្នកនៅក្នុងគ្រួសារជាមួយគ្នា ហើយបុគ្គលិកសួនសត្វ Memphis និងសហគមន៍ក្នុងតំបន់នេះ ប្រាកដជានឹកនាដល់ខ្លាឃ្មុំនេះខ្លាំង ។
យោងតាមសារព័ត៌មាន Beijing Youth Daily Ya Ya គ្រោងចេញដំណើរតាមជើងហោះហើរ FedEx Flight FX9759 ដែលបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Memphis គ្រោងចុះអាកាសយានដ្ឋានអន្តរជាតិ Pudong ក្រុងសៀងហៃ បន្ទាប់ពីធ្វើដំណើររយៈពេល១៦ម៉ោង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារ៍ថា ប្រទេសចិន បានបញ្ចប់ការងាររៀបចំសម្រាប់ការវិលត្រឡប់របស់ខ្លាឃ្មុំយក្ស Ya Ya ពីសួនសត្វ Memphis របស់សហរដ្ឋអាមេរិក៕