អាមេរិក៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទទួលបាននូវកិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីទប់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងដាក់ពង្រាយជាទៀងទាត់នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងចូលរួមជាមួយទីក្រុងសេ អ៊ូល ក្នុងដំណើរការផែនការនុយក្លេអ៊ែររបស់ខ្លួន។
ជាការឆ្លើយតប ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តក្នុងការរារាំងការវាយប្រហាររបស់ប្រទេសកូរ៉េខាងជើង។
ការព្រួយបារម្ភកំពុងកើនឡើងលើភាគីទាំងពីរ អំពីការគំរាមនុយក្លេអ៊ែរដែលបង្កដោយប្រទេសកូរ៉េខាង ជើង។
ទីក្រុងព្យុងយ៉ាង កំពុងផលិតអាវុធនុយក្លេអ៊ែរតាកទិក ដែលអាចដាក់គោលដៅលើប្រទេសកូរ៉េខាងត្បូង និងកំពុងធ្វើឲ្យប្រសើរឡើងអាវុធរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចនៃសន្ធិសញ្ញារួចហើយក្នុងការការពារប្រទេសកូរ៉េខាងត្បូង ហើយកាលពីពេលមុន បានសន្យាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើចាំបាច់។ ប៉ុន្តែមនុស្សមួយចំនួន នៅកូរ៉េខាងត្បូងចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនិងការអំពាវសម្រាប់ប្រទេសនេះក្នុងការបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានទៅដល់សេតវិមានសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីការប្តេជ្ញាចិត្តដែលមិនធ្លាប់មានពីមុនមកធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារ ទប់ទល់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕