មន្រ្តីរាជការក្រសួងកសិកម្មជិត ៤០០នាក់ ស័្មគ្រចិត្តបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ

2023/04/27 09:40:31 pm        200

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្រ្តីរាជការសរុបចំនួនជិត ៤០០នាក់ បានចូលរួមពិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» ដែលរៀបចំឡើង កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៣កន្លងទៅ នៅទីស្ដីការក្រសួង។

នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាការបរិច្ចាគឈាមដ៏មាន​សារៈសំខាន់ណាស់​សម្រាប់សង្គ្រោះអាយុជីវិតមនុស្សជាតិ។

ករណីនេះឯកឧត្តម លើកទឹកចិត្តដល់មន្ត្រីរាជការ និងជាពិសេសបងប្អូនយុវជន​ដែលមាន​សុខភាពល្អ ​ចូលរួមបរិច្ចាគឈាមដល់អ្នកត្រូវការឈាម ​ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ។ បន្ថែមពីនេះ ​ឯកឧត្តម បានស្នើទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម គួរផ្តល់មេដាយសម្រាប់អ្នក​ផ្តល់​ឈាមចាប់ពី ៥ដងឡើងទៅ និងត្រូវមានការយកចិត្តទុកដាក់ពីវិស័យ ​ឯកជនផងដែរ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លើកឡើងថា ការលះបង់របស់ថ្នាក់​ដឹកនាំ មន្ត្រីរាជការ និងនិស្សិត ដែលបានចូលរួមបរិច្ចាគឈាម ​មានសារៈសំខាន់ណាស់សម្រាប់​សង្គ្រោះអាយុជីវិតមនុស្សជាតិដែលត្រូវការឈាម។ ករណីនេះ លោកអំពាវនាវឱ្យមានការ​ចូលរួមនូវយុទ្ធនាការផ្សេងៗនៅថ្ងៃខាងមុខ។

លោកបន្ថែមទៀតថា ការបរិច្ចាគឈាមដោយមិនគិតកម្រៃ គឺជាវប្បធម៌មនុស្សជាតិ និង​មនុស្សធម៌​នៅក្នុងសង្គមជាតិ ដោយផ្សារភ្ជាប់នឹងការមិនរើសអើងពូជសាសន៍​ និងសាសនា។ បន្ថែមពីនេះ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ដោយមានតែឈាមមួយគត់ មិនមានរោងចក្រ​ឱសថណាផលិតបាននោះឡើយ។

សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០២២​ កម្ពុជាត្រូវការឈាមមួយប្លោកជួយសង្គ្រោះជីវិតរៀងរាល់ ៦នាទីម្តង។​ តម្រូវការឈាមប្រចាំថ្ងៃសរុបជាង ២៥០ប្លោក ​នៅរាជធានីភ្នំពេញ និង ១០ម៉ឺនប្លោក នៅទូទាំងប្រទេស។ ​បើយោងតាមទិន្នន័យអង្គការសុខភាពពិភពលោក ការទទួលឈាម​តាមរយៈមនុស្សធម៌ដោយមិនគិតកម្រៃ​ ឆ្លើយតបប្រហែល ១០% នៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមស័្មគ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm