ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមានដកមន្រ្តីណាពាក់ព័ន្ធបទល្មើសព្រៃឈើ

2023/04/27 10:25:08 pm        899

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីបង្ក្រាបឲ្យបានទាំងជនល្មើស និងអ្នកពាក់ព័ន្ធ។

ក្រោយមានបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជុំវិញការដាក់ចេញវិធានការបន្ថែមលើបញ្ហា​បទល្មើសព្រៃឈើ កាលពីថ្មីៗនេះ ដោយបាន​បញ្ជាយ៉ាងដាច់ណាត់​ដល់គ្រប់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអន្តរាគមន៍​បង្ក្រាបឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា «ស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្នុងនោះពាក់ព័ន្ធនឹងជនល្មើស​ និងអ្នកពាក់ព័ន្ធ រួមទាំងមន្រ្តី​ឃុបឃិត​ជាមួយជនល្មើសទាំង​មន្រ្តីជំនាញ ​និងមូលដ្ឋាន»។

នាយឧត្តមសេនីយ៍ សៅ សុខា សង្កត់ធ្ងន់ថា «តាមដានគ្រប់សកម្មភាព​មធ្យោបាយ សកម្មភាព​ស្របច្បាប់របស់ក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាត​ពីរាជរដ្ឋាភិបាល ជាពិសេសព័ត៌មាន​អំពី​និយាមកាដែល​រាជរដ្ឋាភិបាលផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ដោយសហការជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

ក្រោយមានបទបញ្ជាខាងលើ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ​បានអះអាង និង​បញ្ជាភ្លាមៗយ៉ាងដូច្នេះថា «ទី១ អភិបាលខេត្តព្រះវិហារ មិនយកលុយមួយរៀលពីឈ្មួញឈើទេ ​ទី២ សូមទប់ស្កាត់ឲ្យបាននូវបទល្មើសព្រៃឈើ ទី៣ បើមានមន្រ្តីពាក់ព័ន្ធនឹងមានវិធានការដកមន្រ្តី​នោះចោលតែម្តង»។

ជាមួយបទបញ្ជានេះ នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំដល់​អាជ្ញាធរមានសមត្ថកិច្ចត្រូវ​ប្រតិបត្តិការ​ជាមួយអាជ្ញាធរខេត្ត ​ដោយសហការបញ្ជាកម្លាំងស្រុកចេញ​ទៅតំបន់ព្រៃអភិរក្ស ហើយ​ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ ចេញប្រតិបត្តិការរាល់ពេលទទួលបានព័ត៌មានទាំងក្នុង​ខេត្តព្រះវិហារ ក្រចេះ និងកំពង់ធំ។

នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា ចំពោះការអនុវត្តច្បាប់ដោយមន្រ្តីនគរបាលយុត្តិធម៌ ដីព្រៃអភិរក្សត្រូវអនុវត្តដោយមន្រ្តីបរិស្ថាន​ ដីអភិវឌ្ឍន៍​ និងព្រៃអភិវឌ្ឍន៍​អនុវត្តដោយមន្រ្តីបរិស្ថាន ប៉ុន្តែត្រូវសហការជាមួយមន្រ្តីក្រសួងពាក់ព័ន្ធ ​ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕ 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        43
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        105
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm