លោក Trump រក្សាការនាំមុខតួលេខពីរខ្ទង់លើសលោក DeSantis នៅក្នុងការស្ទង់មតិថ្មីរបស់សារព័ត៌មាន Fox News

2023/04/27 11:13:01 pm        33

អាមេរិក ៖ អតីតប្រធានាធិបតីលោក Trump បានរក្សាការនាំមុខតួលេខពីរខ្ទង់លើសអភិបាលរដ្ឋFlorida លោក Ron DeSantis នៅក្នុងការស្ទង់មតិថ្មីរបស់សារព័ត៌មាន Fox News លើបេក្ខជនឈរឈ្មោះ​ជាប្រធានាធិបតី​ខាងសាធារណរដ្ឋ​បច្ចុប្បន្ននិងមានសក្តានុពល។

ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថាលោក Trump នាំមុខដាចើឆ្ងាយក្នុងលទ្ធផល៥៣ភាគរយ​នៃអ្នកឆ្លើយតប ដែលគាំទ្រលោក ចំណែកឯលោក DeSantis ទទួលបានការគទ្រ ២១ ភាគរយ។ ការនាំមុខ ៣២ ពិន្ទុរបស់លោក Trump ចាប់ពីខែនេះគឺប្រហាក់ប្រហែលទៅនឹងការនាំមុខ ៣០ ពិន្ទុដែលគាត់ទទួលបានលើសលោក DeSantis នៅក្នុងការស្ទង់មតិកាលពីខែមុន។

លោកTrump និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បាន​ប្រកាស​ជាផ្លូវការនូវបេក្ខភាពរបស់ខ្លួន ខណៈដែលលោក DeSantis និង លោក Pence មិនទាន់បានប្រកាសនៅឡើយ ប៉ុន្តែត្រូវបានគេប៉ាន់ប្រមាណយ៉ាងទូលំទូលាយថាពួកលោកជាបេក្ខជនដ៏មានសក្តានុពលផងដែរ។

ការស្ទង់មតិបានរកឃើញថា ការវាយតម្លៃលទ្ធផលគាំទ្ររបស់លោក Biden និង លោក Trump គឺប្រហាក់ប្រហែលគ្នា ដោយ ៤៤ភាគរយនៃអ្នកឆ្លើយតបជាទូទៅគាំទ្រលោក Biden និង ៤៣ ភាគរយគាំទ្រលោក Trump ៕ ដោយ ៖ ស្រីទាវ

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm