
ក្រុមវិស័យធុរកិច្ចក្នុងស្រុកនិយាយថា ការផ្គត់ផ្គង់ស្បៀអាហារ ហ្គាស និងឱសថ ជិតអស់ទៅហើយនៅក្នុងរដ្ឋធានី Khartoum ប្រទេស៊ូដង់ ហើយពួកគេបានព្រមានថា វានឹងគ្រោះថ្នាក់ បើសិនជាការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សនៅតែបន្តនោះ។
នៅក្នុងផ្សារទំនើបក្នុងទីក្រុង Khartoum ធ្នើរដាក់ទំនិញ និងទូទឹកកក គ្មានអ្វីសេសសល់ទៀតឡើយកាលពីថ្ងៃពុធ។ មានតែកេះដាក់បន្លែប៉ុន្មានកេសប៉ុណ្ណោះនៅមានសម្រាប់ឲ្យមនុស្សទិញ
លោក Assem គឺជាម្ចាស់ផ្សារទំនើបមួយកន្លែងនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មិនមែនតែរយៈពេលជាង ៤ ឬ ៥ថ្ងៃទេ គឺរយៈពេលច្រើថ្ងៃមកហើយ ដែលពួកយើងលែងមានការផ្គត់ផ្គង់នៅសេសសល់។
ពួកយើង ព្យាយាមផ្គត់ផ្គង់បន្លែ និងផ្លែឈើ ដូច្នេះហើយពួកយើងព្យាយាមចេញទៅក្រៅដើម្បីរកទិញបន្លែ និងផ្លែឈើទាំងនេះ ។ ប៉ុន្តែពួកយើងលែងមានទៀតហើយ គ្រាប់ធញ្ញជាតិ អាហារកំប៉ុង ម៉្សៅ និងស្កស។ ហាងដុតនំជិតគ្នា បានបិទទៅហើយ ហើយស្ថានីយ៍ហ្គាស ក៏គ្មានអ្វីសេសសល់នោះដែរ។
លោក Medhat គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Khartoum និយាយថា លោកពិបាកស្វែងរកឱសថស្ថាននៅបើកដំណើរការរយៈពេលជាច្រើនថ្ងៃមកហើយ ។
លោកបន្តថា ខ្ញុំមានជំងឺរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោករកមិនឃើញឱសថស្ថានបើកទ្វារនោះទេ។ សំណាងល្អ លោករកឃើញឱសថស្ថានមួយកន្លែងនេះបើកទ្វារ ដើម្បីឲ្យលោកអាចទិញថ្នាំពេទ្យបាន៕
