យោងតាមទិន្នន័យរបស់អង្គការសហប្រជជាតិ បានឲ្យដឹងថា ភូមិ Drodro នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត ជាភូមិមួយស្ថិតក្នុងចំណោមភូមិជាច្រើន ក្នុងដែនដី Djugu របស់ខេត្ត Ituri បានមើលឃើញការកើនឡើងការវាយប្រហារដោយអង្គការសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមប្រដាប់អាវុធកុងហ្គោ ដោយប្រជាជនប្រមាណ៥៥០,០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅចន្លោះខែមករា និងខែមីនា។ នាង Bridgette ដែលបដិសេធមិនព្រមផ្តល់ឈ្មោះពេញរបស់នាង ស្ថិតក្នុងចំណោមអ្នកភៀសខ្លួន ដែលបច្ចុប្បន្នកំពុងរស់នៅក្បែរជំរំជនភៀសខ្លួន Rhoe នាងបានអំពាវនាវជាថ្មីនូវតម្រូវការប្រឹក្សាយោបល់ និងការគាំទ្រផ្លូវចិត្តដើម្បីបានប្រសើរឡើងវិញពីការដែលត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់នាងនៅចំណុចប្រយុទ្ធគ្នា។
សមាជិកក្រុមជនជាតិភាគតិច Hema ដែលប្រមូលផ្តុំសហគមន៍ បានចាប់ផ្តើមបោះបង់ចោល ភូមិ Drodro កាលពីពាក់កណ្តាលខែមីនា មុនពេលការរុលចូលលឺតាមពាក្យចរចាមអារ៉ាមដោយ អង្គការសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមប្រដាប់អាវុធកុងហ្គោ។
ក្រុមនេះ បានអះអាងការពារផលប្រយោជន៍កសិករជនជាតិភាគតិច Lendu ជាក្រុមមួយក្នុងចំណោមក្រុមជីវពលជាច្រើន ដែលបានបង្កអស្ថិរភាពដល់សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត ចាប់តាំងពីទសវត្សន៍ឆ្នាំ១៩៩០។ ពលរដ្ឋក្នុងតំបន់ជនជាតិភាគតិច Hema ភាគច្រើន បានចាកចេញនៅថ្ងៃទី២២ ខែមីនា នៅពេលដែលអ្នកប្រយុទ្ធរបស់អង្គការសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមប្រដាប់អាវុធកុងហ្គោ ដណ្តើមយកទីតាំងជាច្រើននៅក្បែរភ្នំនៅភូមិ Drodro។ អ្នកគ្រប់គ្រងជំរំ Rhoe និយាយថា សត្វពាហនៈត្រូវបានចូលលួច ប្រជាជនត្រូវបានសម្លាប់នៅទីនោះ ដែលនោះហើយជាមូលហេតុប្រជាជនបានរត់ភៀសខ្លួនចេញ។
ចាប់តាំងពីពាក់កណ្តាលខែមីនា ប្រជាជនជាច្រើនបានចាកចេញពីតំបន់នេះ។ ប្រជាជនភ័យខ្លាចអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងតំបន់ ហើយពួកគេបានដកខ្លួនថយ សូម្បីតែអ្នកជំងឺ។
